គំរូណាស់! បុគ្គលិកស្រីម្នាក់នេះ សុខចិត្តហែលទឹកជន់លិចផ្លូវទៅធ្វើការ ព្រោះតែខ្លាចយឺតពេល(មានវីដេអូ)

ចិន៖ ប្រិយមិត្តអ្នកអានមួយចំនួនប្រាកដជាបានជ្រាបខ្លះៗហើយថា ថ្មីៗនេះ មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅភាគខាងត្បូងប្រទេសចិន ដែលធ្វើឲ្យផ្លូវជន់លិច និងប៉ះពាល់ជាខ្លាំងទៅដល់មធ្យោបាយធ្វើដំណើររបស់ប្រជាជន។

ទន្ទឹមនឹងនេះដែរ មាននារីម្នាក់ មិនស្គាល់អត្តសញ្ញាណ នៅឯទីក្រុង Guizhou ក្នុងខេត្ត Zunyi ស្ទើរតែយឺតពេលទៅធ្វើការ ដោយសារតែទឹកជន់លិចផ្លូវបន្ដិចបន្ដួច។យោងតាមវីដេអូឃ្លីបខ្លីមួយ បង្ហាញឲ្យឃើញថា នារីរូបនោះ បានដើរនៅក្នុងទឹកជន់លិចផ្លូវ ដែលមានជម្រៅមិនសូវជ្រៅប៉ុន្មានឡើយ ហើយបន្ទាប់មក នាងក៏សម្រេចចិត្តជ្រមុជហែលតែម្ដង។

ក្រោយពីវីដេអូ ត្រូវបានគេយកទៅបង្ហោះចែកចាយពាសពេញបណ្ដាញសង្គមរួចមក មានមហាជនមួយចំនួន បានឆ្ងល់ថា តើវីដេអូនោះថតឡើង ដើម្បីចង់បង្ហាញឲ្យខាងក្រុមហ៊ុនឃើញ និងផ្ដល់តំណែងថ្មី ចំពោះការព្យាយាមរបស់នាងឬយ៉ាងណា ព្រោះទឹកមិនមានជម្រៅជ្រៅ ដែលគួរឲ្យហែលឡើយ។

យ៉ាងណាមិញ មានមតិបែបលេងសើចមួយចំនួន បានលើកឡើងដែរថា មើលទៅទឹកមានសភាពកខ្វក់ ដូច្នេះនាងប្រហែលជានឹងអាចបានប្រាក់ខែបន្ថែមពីខាងក្រុមហ៊ុនផងដែរ៕ សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖


សូមទស្សនានិងវីដេអូខាងក្រោម៖

Leave a Reply