មិនមានវត្តមានតារាហង្សមាសចូលរួមពិធីជប់លៀងចេញខែកូនប្រុស ពេជ្រ សូលីកា កាលពីយប់មិញ!

ក្រោយពីរៀបចំពិធីចេញខែកូនប្រុសរបស់ខ្លួនតាមព្រះពុទ្ធសាសនាកាលពីព្រឹកថ្ងៃទី ១៦ រួចមក ពេជ្រ សូលីកា បានរៀបចំពិធីជប់លៀងជួបជុំក្រុមគ្រួសារ និង មិត្តភក្តិនៅពេលល្ងាចនៅភោជនីយដ្ឋាន Lyve Inc Hotel & Residence ។

អ្វីដែលចាប់អារម្មណ៍ក្រៅពីសាច់ញាតិ គេសង្កេតឃើញមានតារាមួយចំនួនក៏មានវត្តមាននៅក្នុងកម្មវិធីនេះដែរ តែយ៉ាងណាមិនមានវត្តមានតារារួមផលិតកម្មនោះទេ ។ នៅក្នុងពិធីចេញខែកូនប្រុសរបស់ ពេជ្រ សូលីកា ដែលមានឈ្មោះថា ហង្ស អ៊ារី វ៉េនស្តេ គេសង្កេតឃើញមានអ្នកសិល្បៈតែប៉ុន្មាននាក់ប៉ុណ្ណោះ ដូចជា ហេង ចន្ថា តូតា និង តារាចម្រៀង វីរៈ និច្ច ជាដើម ។

ដោយឡែកសម្រាប់តារារួមផលិតកម្មនៅក្នុងហង្សមាស គេបែរជាមិនឃើញមានវត្តមាននោះទេ សូម្បីតែតារាចម្រៀង នីកូ ជាមិត្តភក្តិស្និទ្ធស្នាលក្តី ។ ក្នុងនោះក៏មានការបង្ហើបថា មូលហេតុមិនមានវត្តមានតារានៅក្នុងផលិតកម្មហង្សមាសចូលរួមដោយសារ ពេជ្រ សូលីកា អញ្ជើញតែមិត្តភក្តិស្និទ្ធស្នាលព្រោះមិនចង់រំខានណាមួយ កូវីដ ១៩ ក៏មិនទាន់ស្ងប់ផងដែរ ។

ក្នុងឈុតរ៉ូបខ្លីពណ៌ខ្មៅយ៉ាងស្រស់ស្អាត ពេជ្រ សូលីកា ពិតជាអ្នកម្តាយសម័យថ្មីដែលមានរូបសម្រស់ទាក់ទាញគួរឱ្យក្នាញ់ ។ ក្នុងនោះក៏មានការជូនពរឱ្យក្រុមគ្រួសារតូចរបស់ ពេជ្រ សូលីកា កាន់តែស្រឡាញ់គ្នាជារៀងរហូត ៕

Leave a Reply