ស្រីអូន ប្តេជ្ងាចិត្តនិងជួយ កីឡាករ ឯម ខ្លឹមខ្មៅ ព្រោះអីគាត់លំបាកណាស់ គាត់ឡេីងវៃដេីម្បីយកថវិការព្យាបាលកូនដែលកំពុងឈឺទាំង២ កំពុងដេកឈឺនៅពេទ្យ….

ហ្វេសប៊ុក ៖ នៅកាលពីពេលថ្មីៗនេះឃើញមានការចែករំលែកជាច្រើនអំពីទុក្ខលំបាករបស់កីឡាករ ឯម ខ្លឹមខ្មៅ ដែលកូនប្រុសរបស់លោកកំពុងតែដេកឈឺនៅក្នុងបន្ទីពេទ្យខណៈឪពុកកំពុងតែក្រលំបាក រកព្រឹកខ្វះល្ងាច ខំប្រឹងឡើងប្រគួតដើម្បីបានលុយខ្លះយកទៅជួយកូន នេះគឺជារឿងមួយដែលគួរឲ្យអាណិតគីឡាករ ឯម ខ្លឹមខ្មៅ ខ្លាំងណាស់ ។


ជាមួយគ្នានេះដែរបន្ទាប់ពីឃើញបងប្អូនខ្មែរធ្វើការចែករំលែកជាច្រើនអំពីទុក្ខលំបាករបស់កីឡាករ ឯម ខ្លឹមខ្មៅ ក៏បានធ្វើឲ្យដំណឹងនេះដឹងដល់បងស្រីចិត្តធម៍ម្នាក់ដែលបងប្អូនបានស្គាល់គាត់ហើយគឺបងស្រី អូន សម្រស់ធម្មជាតិ ហើយបងស្រី និងជួយកីឡាករ ឯម ខ្លឹមខ្មៅ និងកូនរបស់លោកដែលកំពុងតែសម្រាកព្យាបាលនៅក្នុងបន្ទីពេទ្យ។


ទន្ទឹមនិងនេះដែរបងស្រី អូន ក៏បានបង្ហោះសារនៅលើគណនីហ្វេសប៊ករបស់បងស្រីយ៉ាងដូច្នេះថា ៖ « ទាក់ទងបងខ្លឹមខ្មៅបានហេីយបងប្អូនស្អែកគាត់មកជួបខ្ញុំផ្ទាល់ បងប្អូនអាចជួបគាត់និងស្ដាប់ពីជីវិតនិងការតស៊ូរបស់គាត់បាន គាត់លំបាកខ្លាំងធ្លាប់ឡេីងវៃដេីម្បីយកថវិការទៅធ្វេីបុណ្យសពម្ដាយឥលូវនេះគាត់ឡេីងវៃដេីម្បីយកថវិការព្យាបាលកូនដែលកំពុងឈឺទាំង២ទឹកចិត្តឪពុកសុខចិត្តឈឺកាយអោយតែបានលុយព្យាបាលកូន» ៕

Leave a Reply