អាហ៊ាលេងហើយ! កូរ៉េខាងជើងនឹងបញ្ជូនកងទ័ពទៅកាន់តំបន់ Kaesong និងភ្នំ Kumgang នៅតាមព្រំដែនត្រៀមប្រយុ ទ្ធជាមួយកូរ៉េខាងត្បូង..(មានវីដេអូ)

អ្នកនាំពាក្យយោធាកូរ៉េខាងជើង បានថ្លែងប្រាប់សារព័ត៌មានរដ្ឋរបស់ខ្លួន KCNA ដោយមិនបានបញ្ជាក់ឈ្មោះថា កងទ័ពកូរ៉េខាងជើងកំពុងតែបង្ហាញនូវជំហរដ៏ម៉ឺ ងម៉ាត់របស់ខ្លួន ក្នុងការចេញសកម្មភាពយោធា​ឲ្យបានទាន់ពេលតបទៅតាមដំណោះស្រាយ​ដែលនឹងត្រូវប ញ្ចេញដោយបក្ស និងរដ្ឋាភិបាល។

ការថ្លែងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ គឺបន្ទាប់ពីកូរ៉េខាងជើង​បានបំ ផ្ទុះអគារកញ្ចក់កម្ពស់ ៤ជាន់ ដែលជាកន្លែងទទួលមន្ត្រីកូរ៉េខាងត្បូង​ចូលរួមកិច្ចប្រជុំ​ចាប់តាំងពីឆ្នាំ២០១៨ នោះចោលតែម្តង។

ប្រទេសមានអា វុធនុយ ក្លេអ៊ែរមួយនេះបានប្រកាសថា កងទ័ពនឹងត្រូវបញ្ជូនទៅធ្វើការដាក់ព ង្រាយឡើងវិញនៅតំបន់សេដ្ឋកិច្ចកែសុង (Kaesong) និងភ្នំគុមហ្គាង (Kumgang) ដែលស្ថិតនៅតាមបណ្តោយព្រំដែនជាមួយកូរ៉េខាងត្បូង នៅក្នុងពេញឆាប់ៗខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០។

ស្ថិតនៅក្រោមផែនការសកម្មភាពយោធានេះ គណៈកម្មការមជ្ឈិមយោធា​នៃគណបក្សពលករកូរ៉េ​នឹងចេញសេចក្តីសម្រេចនៅក្នុងពេលឆាប់ៗ ដើម្បីឲ្យយោធា និងអា វុធដែលអាចទៅរួច ធ្វើការដាក់ព ង្រាយនៅតំបន់ភ្នំទេសចរណ៍ Kumgang និងតំបន់សេដ្ឋកិច្ច Kaesong ដែលទាំងពីរទីតាំងនេះស្ថិតនៅលើទឹកដីព្រំដែនកូរ៉េខាងជើង ជាប់នឹងកូរ៉េខាងត្បូង។

បន្ថែមពីការដាក់ពង្រាយយោធាខាងលើនេះប៉ុស្តិ៍ប៉ូលិសស៊ីវិល​ដែលត្រូវបានដ កចេញក្រោយ​កិច្ចព្រមព្រៀងកូរ៉េទាំងពីរកាលពីឆ្នាំ២០១៨ នោះក៏នឹងត្រូវដាក់ឡើងវិញផងដែរ ដើម្បីការពារព្រំដែនកូរ៉េខាងជើង នៅតំបន់ជួរមុខ៕ សូមទ្សនាវីដេអូខាងក្រោមនេះ៖


សូមទ្សនាវីដេអូខាងក្រោមនេះ៖

Leave a Reply