កុំមើលងាយក្មេង! ក្មេងស្រីម្នាក់រកលុយបានរាប់សែន ពីការផាត់មុខ រហូតទិញរថយន្តស៊េរីទំនើប BMW

ជំនាញផាត់មុខសម័យនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតជាអាចរកលុយបានច្រើន ប្រសិនបើអ្នកចេះដោយជំនាញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ច្បាស់លាស់ពិតប្រាកដ​​​​​​​​​​​​​​​​​​​​​​​​។ ជាកស្ដែង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូចជាកាលពីពេលថ្មីៗនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានក្មេងស្រីជនជាតិថៃម្នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាចរកចំណូលច្រើនមិនគួរឲ្យជឿ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រហូតមហាជនមានការកោតសរសើរពីនាងផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ក្មេងស្រីម្នាក់នោះមានឈ្មោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Natthanan មានអាយុ១២ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺជាអ្នកមានសមត្ថភាពខាងផាត់មុខ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាចមានលុយទិញរថយន្តម៉ាក BMW 5 Series ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយខ្លួនឯង ដែលក្មេងដ៏ទៃអាយុប្រហែលនាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឫអាយុលើសនាងមួយចំនួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនអាចធ្វើបានឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

បើយោងតាមម្ដាយរបស់ក្មេងស្រីនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានបញ្ចាក់ឲ្យដឹងថា កូនស្រីរបស់គាត់ចូលចិត្តការតុបតែងខ្លួនតាំងពីអាយុ៣ឆ្នាំមកម៉េ្លះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មកដល់ពេល៥ឆ្នាំនាងក៏ចាប់ផ្តើមរៀនតុបតែងមុខដោយខ្លួនឯង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយនឹងការថតជាមួយនឹងវីដេអូរបស់ខ្លួនឯងទុកថែមទៀតផង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតមានអ្នកចូលមើលរាប់លាននាក់ឯណោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ក្រោយពេលល្បីល្បាញដោយសារការចែករំលែកវីដេអូរបស់ក្មេងតូចនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រូវបានសាលារៀនផ្នែកបច្ចេកទេសផាត់មុខ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យកទៅបណ្ដុះបណ្ដាលឲ្យកាន់តែ Make Up ប្រសើរឡើង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយថ្មីៗនេះនាងត្រូវបានផាត់មុខតារាបង្ហាញម៉ូដក្នុងកម្មវិធី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ London Fashion Week 2018 នេះទៀតផង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕ សូមមើលរូបភាពខាងក្រោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply