ស្អាតប្លែកណាស់ពេល Preem តុបតែងខ្លួនបែបនេះ

ថៃ៖​ តារាសម្តែងស្រីកូនកាត់ថៃ អ៊ីតាលី Preem Ranida បច្ចុប្បន្ន នាងកាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងពីសំណាក់ទស្សនិកជន ទាំងក្នុង និង ក្រៅប្រទេស តាមរយៈសមត្ថភាពសម្ដែងរឿងបានយ៉ាងល្អ។ មិនត្រឹមតែមានសមត្ថភាពនោះទេ តែបើងាកទៅមើលរូបសម្ផស្សវិញក៏ស្អាត មិនចាញ់តារាផ្សេងៗឡើយ។

បើនិយាយពីស្ទាយ៍នៃការលេងខ្លួនរបស់ តារាស្រីរូបនេះវិញ ឃើញថា មួយរយៈចុងក្រោនេះ នាងចូលចិត្ត ស្លៀកពាក់ សម្លៀកបំពាក់បញ្ចេញរាងយ៉ាងទាក់ទាក់ទាញ ដោយរូបរាងរបស់ Preem ពិតជាស្រឡូនស្អាត មានចង្កេះតូច រាបស្មើតែម្ដង។ ជាក់ស្ដែង ប៉ុនា្មនម៉ោងមុននេះដែរ Preem បានបង្ហោះរូបភាពថ្មីជាច្រើនសន្លឹក ជាមួយរ៉ូបវែង ពណ៌មាស លាយក្រហម ពិតជាស្រស់ស្អាតខ្លាំង។

តួយ៉ាង ដោយរូបភាពជាច្រើនសន្លឹករបស់ Preem បានបង្ហាញថា នាងពិតជាស្រស់សោភា និងលេចធ្លោយ៉ាងខ្លាំងជាមួយរ៉ូបថ្មីនេះ។ ក្រោយពីបានឃើញ រូបភាពថ្មីរបស់ Preem Ranida រួចមក ហ្វេនៗនាំគ្នា សរសើរពីរូបសម្រស់នាងស្ទើរតែគ្រប់គ្នា។ ក្រៅពីនេះ ហ្វេនៗក៏មានភាពភ្ញាក់ផ្អើល និង ភ្លឹកជាមួយរូបសម្រស់ ក្នុងឈុតបែបចម្រុះពណ៌ យ៉ាងទាក់ទាញមួយនេះផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply