ម៉ា​ដូ​ណា ថា ហេតុតែ​ចង់​អោយ​គេ​ស្គាល់​ពី​តម្លៃ និង​កេរ្តិ៍ឈ្មោះ​ខ្លួនឯង សុខចិត្ត​បំផ្លាញ​តម្លៃ​សិល្បៈ និង​កិត្តិយស​គេ

ភ្នំពេញ ៖ ប្រិយមិត្ត​មួយចំនួន​ បាន​ជ្រាប​រួចមកហើយ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ តារា​សម្ដែង​ម៉ា​ដូ​ណា កំពុងតែ​ប្រយុទ្ធ​ជា​ពាក្យសម្ដី​យ៉ាង​ស្រួចស្រាល់​ជាមួយ​តារា​Tik Tok សុខា ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​គ្នា​ទៅវិញទៅមក រហូត​ចុងក្រោយ​លោក​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក ដាក់ពាក្យ​បណ្ដឹង​សុខា​នោះ។


ដោយឡែក​នៅថ្ងៃនេះ ម៉ា​ដូ​ណា បាន​ផ្ទុះ​ប្រតិកម្ម​យ៉ាងខ្លាំង ទៅកាន់​បុគ្គល​ដែល​ចង់​ល្បី​ខ្លួនឯង សុខចិត្ត​កាត់ត​រូបភាព វីដេអូ ឲ្យ​ទទួល​បានការ​ឡាយ ស៊ែរ និង​subscribe​ច្រើន សុខចិត្ត​បំផ្លាញ​តម្លៃ​សិល្បៈ និង​កិត្តិយស​របស់គេ​។ ទោះយ៉ាងណា លោក​និយាយ​បែប​ប្រយោល​ប៉ុណ្ណោះ មិនដឹងថា​លោក​ចង់​សំដៅ​លើ​បុគ្គល​ណាមួយ​ឲ្យ​ប្រាកដ​នោះទេ។


លោក ​បានបញ្ជាក់​នៅមុន​នេះ​បន្តិចដូច្នេះ​ថា «​ពិតជា​បំពុល​សង្គម​មែន 🇰🇭​ហេតុតែ​ចង់បាន​អោយគេ like page និង​follow TikTok និង subscribe youtube សុខចិត្ត​កាត់ត​រូបភាព​និង​វីដេអូ អោយ​បុគ្គល​មួយចំនួន ជេរ និង​មានការ​like និង shares យ៉ាងច្រើន ​ថា​ធ្វើ​យ៉ាងម៉េច​អោយតែ​មាន​ផលប្រយោជន៍​សម្រាប់​ខ្លួន​មិន​ខ្វល់​អារម្មណ៍​គេ ​ហើយ​មួយវិញទៀត​ខ្ញុំ​លើស​ពី​ដឹង​ហេតុតែ​ចង់​អោយគេ​ស្គា​ល់ពី​តម្លៃ និង​កេរ្តិ៍ឈ្មោះ​ខ្លួនឯង​សុខចិត្ត​បំផ្លាញ​តម្លៃ​សិល្បៈ និង​កិត្តិយស​គេ​ ប្រយ័ត្ន​បាប​រស់​ដោយ​គ្មាន​សេចក្តីសុខ​ខ្លួនឯង ឱ្យ​អ្នក​ចង់​ល្បី​ទាំងឡាយ​អើយ»៕

Leave a Reply