ទៅលេងសមុទ្រម្ដង! សូផា លីនដា កាន់តែហ៊ាន បញ្ចេញសាច់យ៉ាងជឿជាក់

ព្រះសីហនុ៖ ថ្មីៗនេះ ក្រោយពីសម្រាកពីការងារមួយរយៈ តារាសម្ដែងនិងបង្ហាញម៉ូត កញ្ញា សុផា លីនដា បានយកពេល ទៅលំហែកម្សាន្ត តាមតំបន់សមុទ្រ នៅឯលើឆ្នេរមួយកន្លែង ស្ថិតក្នុងខេត្តព្រះសីហនុ ដោយបាន បង្អួតរាង ដ៏ស្លីមស្អាត យ៉ាងសប្បាយរីករាយ ជាមួយនឹងឈុតស៊ិចស៊ី បញ្ចេញសាច់សខ្ចី មួយទំហឹង យ៉ាងជឿជាក់ មិនខ្វល់ពីការរិះគន់មួយចំនួនឡើយ។

ដែលរូបភាពទាំងនោះ ពិតជាទាក់ទាញចិត្តអ្នកទស្សនា ឃើញហើយ ពិតជាទ្រាំសរសើរមិនបាននោះទេ។ ជាមួយគ្នានេះដែរ តាមរយៈរូបភាពដែលបានបង្ហោះ ជាបន្តបន្ទាប់ នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន របស់តារាស្រីរូបនេះ ក៏បានធ្វើឲ្យទស្សនិកជនជាច្រើន លាន់មាត់ស្ញើចសរសើរ អំពីរូបសម្រស់របស់នាង ហូរហែរផងដែរ។

គួរបញ្ជាក់ផងដែរថា បើទោះបី ជាមានវ័យច្រើនគួរសមណាស់ហើយក៏ពិតមែន ហើយថែមទាំង បានប្រឡូកក្នុងវិស័យសិល្បៈ យូរជាច្រើនឆ្នាំមកហើយក៏ដោយក្ដី ប៉ុន្តែយើងឃើញថា សុផា លីនដា ក៏នៅតែអាច ថែរក្សារូបសម្រស់ និង សន្ទុះនៃការគាំទ្រ នៅតែមានប្រជាប្រិយភាព ច្រើនដូចមុនដដែលផងដែរ៕ ទស្សនារូបភាពខាងក្រោម៖

Leave a Reply