បន្ទាន់! ចាប់ពី​ថ្ងៃទី ១៧ ដល់ ២៣ ខែមិថុនា អាច​នឹងមាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​

ក្រសួង​ជំនាញ បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ អាច​កើតមាន​ដោយ​យថាហេតុ​ពីថ្ងៃ​ទី ១៧ ដល់​ថ្ងៃទី ២៣ ខែមិថុនា នេះ ។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បានប្រកាស នា​ព្រឹក​ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ ។​

ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា​យោងតាម​នៃ​ការប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​អាកាសធាតុ​សង្កេតឃើញថា​ខ្យល់មូសុង​និរតី​បក់​ក្នុង​កម្រិត​មធ្យម​និង​ជ្រលង​សម្ពាធ​ទាប​អូសបន្លាយ​ពីលើ​កម្ពុជា​ធ្វើ​ឲ្យ​ស្ថានភាព​បែបនេះ​នៅតាម​តំបន់​ទំនាប​កណ្ដាល​នឹង​អាចមាន​ភ្លៀង​ធ្លា ក់​រាយប៉ាយ​ក្នុង​កម្រិត​មធ្យម​តែ​ច្រើន​ក្នុងនោះ​ក៏មាន​ផ្នែក​ខ្លះ​នៅ​តំបន់​វាលទំនាប​កណ្ដាល​និង​ភាគ​ខាងក្រោម​នឹង​អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង​។

ចំណែក​នៅតាម​បណ្ដា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ឦសាន​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​បង្គួរ​។ ក្នុងនោះ​បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​នឹង​អាចមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​។ ដូច​តាម​ការព្យាករណ៍​នេះ​សូម​សាធារណជន​ក៏ដូចជា​ប្រជាពលរដ្ឋ​សូម​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​ដែល​នឹង​អាច​កើតមានឡើង​ជាយថាហេតុ​។

Leave a Reply