មិញៗនេះ លោកជំទាវ ហ៊ុន ស៊ីណាត សម្រេចដាក់ពាក្យបណ្តឹង ម៉េង កែវពេជ្ជតា ពីបទបរិហាកេរ្តិ៍ ញុះញង់ឱ្យមានការរើសអើង

ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងនៅមុននេះបន្តិចលោកជំទាវ ហ៊ុន ស៊ីណាត បានសម្រេចដាក់ពាក្យបណ្តឹងតារាចម្រៀង ម៉េង កែវពេជ្ជតា និង គូកនហើយ ពិបទបរិហាកេរ្តិ៍ជាសាធារណៈ និង ញុះញង់ឱ្យមានការរើសអើង ។

លោកជំទាវ ហ៊ុន ស៊ីណាត បានសម្រេចដាក់ពាក្យបណ្តឹងតារាចម្រៀង ម៉េង កែវពេជ្ជតា ដោយយោងទៅតាមការបង្ហោះហ្វេសប៊ុករបស់តារាចម្រៀង ម៉េង កែវពេជ្ជតា កាលពីថ្ងៃទី ៣០ ឧសភា កន្លងទៅ ។


ក្នុងនោះលោកជំទាវក៏បានសុំឱ្យមានការផ្តន្ទាទោសតារាចម្រៀង ម៉េង កែវពេជ្ជតា និង គូកនតាមផ្លូវច្បាប់ និង ទាមទារសំណងទៅតាមការកំណត់របស់ច្បាប់ផងដែរ ។ ពេលនេះដែរពាក្យបណ្តឹងក៏បានទៅដល់ដៃព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញហើយ ។

ទាក់ទងចំពោះការប្តឹងរបស់លោកជំទាវ ហ៊ុន ស៊ីណាត គេមិនទាន់ទទួលបានការបកស្រាយពីតារាចម្រៀង ម៉េង កែវពេជ្ជតា ឡើយ ៕

Leave a Reply