«ចប់ចុះ» របស់ ចាន់ ស្រីខួច អតីតបេក្ខជន The Voice Kids ពីរោះខ្លាំង អត្ថន័យត្រូវចិត្តយុវវ័យ(មានវីដេអូ)

ថ្វីដ្បិត ចាន់ ស្រីខួច មិនមានឱកាសបានចូលផលិតកម្មហង្សមាសដូចមិត្តភក្តិរបស់នាងក៏ពិតមែន តែអតីតបេក្ខជន The Voice Kids រូបនេះ បានចេញបទចម្រៀងផ្ទាល់ខ្លួនជាបន្តបន្ទាប់ ដោយក្នុងនោះក៏មានការគាំទ្រពីសំណាក់យុវវ័យជាច្រើនសរសើរថា តារាវ័យក្មេងរូបនេះមានសំឡេងពីរោះមិនចាញ់តារារៀមច្បងនោះឡើយ ។

«ចប់ចុះ» គឺជាបទចម្រៀងថ្មីរបស់ ចាន់ ស្រីខួច ដែលទើបបង្ហោះនៅក្នុងបណ្តាញសង្គមកាលពីពេលថ្មីៗនេះ ហើយបង្ហោះមិនទាន់បានប៉ុន្មានផងក៏មានការចូលទស្សនា និង ស៊ែរជាច្រើនផងដែរ ។

ក្នុងនោះក៏មានការសរសើរថា សំឡេងរបស់ ចាន់ ស្រីខួច ពិតជាពីរោះ និង អត្ថន័យបទចម្រៀងនេះក៏ចាក់ដោតចិត្តអ្នកស្តាប់ជាយុវវ័យទៀតផង ។ មិនមែនជាបទដំបូងទេ កន្លងមក ចាន់ ស្រីខួច ក៏មានបទចម្រៀងផ្ទាល់ខ្លួនមួយចំនួនផងដែរ ។

ថ្មីៗនេះមានការចាប់អារម្មណ៍ក្រោយពីបានឃើញសម្រស់របស់ ចាន់ ស្រីខួច មានការប្រែប្រួលស្រស់ស្អាតប្លែកក្រោយពីនាងធំពេញរូបពេញរាង ។ ក្នុងនោះក៏មានការលើកឡើងទៅថ្ងៃក្រោយ ចាន់ ស្រីខួច នឹងមានឈ្មោះបោះសំឡេង ព្រោះនាងមានទាំងសមត្ថភាព និង រូបសម្រស់ពីធម្មជាតិ ។

ចង់ដឹងថាបទចម្រៀង «ចប់ចុះ» របស់ ចាន់ ស្រីខួច ពីរោះ និង មានអត្ថន័យបែបណាតោះទៅស្តាប់ទាំងអស់គ្នា ៕


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply