ស៊ែរចែកគ្នាដឹងផង! អស្ចារ្យណាស់ យិន​ស៊ិនខ្មែរ​ ដែលជាឱសថធម្មជាតិ ដែលអាចប្រើព្យាបាលជំងឺដូចជា….

បើនិយាយពីមើមថ្នាំយិនសុិន ប្រិយមិត្ដប្រាកដជាធ្លាប់លឺ នឹងធ្លាប់ឃើញ ក្នុងរឿងចិនមកហើយដោយវា គឺជា ឱសថម្យ៉ាងដែលពេញនិយមបំផុតសំរាប់ ប្រជាជនចិន តាំងពីសម័យបុរាណ រហូតដល់ពេលបុច្ចប្បន្ន ដែលវាជំនាញខ្លាំងបំផុត សម្រាប់ប៉ូវកំលាំង ព្រមទាំងជួយអោយប្រព័ន្ធភាពស៊ាំ ក្នុងរាងកាយ និងព្យាបាលជំងឺមួយចំនួន បានយ៉ាងពូកែសក្តសិទ្ធ។

យិនស៊ិន ជា​ប្រភេទ​នៃ​រុក្ខជាតិ ​ដែល​រីក​លូតលាស់​យឺត​ជាង​គេ និង​មាន​អាយុ​វែង។ កាលពីដើម​ឡើយ យិនស៊ិន ត្រូវ​គេ​ប្រើ​ប្រាស់​សម្រាប់ ​ព្យាបាល​ជំងឺ ដែល​ពេញ​និយម និង​ត្រូវ​បាន​រក​ឃើញ​នៅ​ អាមេរិក​ខាង​ជើង ចិន និង កូរ៉េ ជា​ពិសេស នៅ​ប្រទេស​ដែល​មាន ​អាកាស​ធាតុ​ត្រជាក់។

មើម​យិន​ស៊ិន​មាន​ ប្រ​សិទ្ធ​ភាពយ៉ាងខ្លាំង ដែល​​ជួយ​អ្នក​ជំ​ងឺ​ ម​ហា​រីក ក្នុង​រយៈ​ពេល​វែង ក្នុងការ​ទប់​​ទល់​​នឹង​ភាព​ហត់​នឿយ​ដែល​បង្ក​ដោយ​ជំ​ងឺ​នេះ​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ការ​ប្រើ​ប្រាស់​យិន​ស៊ិន​ អា​មេរិក​ក្នុង​កម្រិត​ខ្ពស់​រយៈ​ពេល​ជាង​ពីរ​ខែ​បាន​ជួយ​កាត់​បន្ថយ​ភាព​ហត់​នឿយ​​ចំពោះ​អ្នក​ជំ​ងឺ​ម​ហា​រីក​បាន​។

ដោយឡែក នៅក្នុងប្រទេស កម្ពុជាយើងក៏មានមើមយិនសុិនផងដែរ ដោយតាមរយៈគេហទំព័រ ហ្វេស ប៊ុក មួយឈ្មោះថា បួលី សុផាយផន Buli Sophayphon បានបង្ហោះ រៀបរាប់ពីទីតាំងនិង អត្ថប្រយោជន៏របស់វាដោយបានសរសេរថា៖

”អស្ចារ្យណាស់ យិន​ស៊ិនខ្មែរ​ នៅភូមិសាមុត្រក្រោម ឃុំសេដា​ ស្រុកលំផាត់​ ខេត្តរតនគិរី​ក៏មានដែរ​ ស៊ែរចែកគ្នាដឹងផងអំពីប្រយោជន៍នៃយិនសិនខ្មែរធម្មជាតិមើមជាឱសថថ្នាំប៉ូវកំលាំង ជុំនួយក្រលៀននឹងអ័រម៉ូន ឲ្យឈាមរដូវដើរទៀងទាត់ល្អ នឹងឲ្យបន្ទោបង់បានស្រួល ជុំនួយគ្រាប់ឈាម អាចប្រើព្យាបាលជំងឺរបេងសួត នឹងអ្នកខ្សោយសរសៃប្រសាទ ជួយដំណើរការនៃថ្លើម នឹងបន្សាបជាតិពុល ឬបូសពឹស ជាតិគីមី នឹង បន្សាបជាតិថ្នាំញៀននៅក្នុងខ្លួនផងដែរ។សូមទាក់ទងមកលេខ(088 64 123 98)”៕


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សេចក្តីបញ្ជាក់៖ យើង ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន

Leave a Reply