បន្ទាប់ពីសុំ Kaew Jarinya រៀបការ ស្រាប់តែម្ដាយ Toni ចេញមុខនិយាយថា…

ថៃ៖ បន្ទាប់ពីមានទំនាក់ទំនងស្នេហានឹងគ្នា បានមួយរយៈពេលគូស្នេហ៍ រវាងតារាប្រុសស្រី លោក Toni និង នាង Kaew Jarinya បានធ្វើឲ្យហ្វេនៗមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយខាងប្រុស លោក Toni បានសុំនាង Kaew Jarinya ដែលជាគូស្នេហ៍របស់ខ្លួន រៀបការ យ៉ាងរ៉ូមែនទិក នៅចំពោះមុខ សមាជិកគ្រួសារគ្រប់គ្នា ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីសុំរៀបការរួចហើយ ស្រាប់តែម្ដាយរបស់លោក Toni បានចេញមកបង្ហាញពីអារម្មណ៍របស់ខ្លួន ជាលើកដំបូង ចំពោះការសម្រេចចិត្តក្នុងជីវិតគូរបស់អ្នកទាំងពីរ ថែមទៀតផង ដែលនៅក្នុងដែរ គាត់បាននិយាយថា៖ កាលពីអតីតកាល មានរឿងអាក្រក់គ្រប់ពេល តែពេលនេះ គឺជាដំណឹងល្អបំផុត។

វាគឺជាពេលដែលសប្បាយ​ចិត្ត​ខ្លាំង​ណាស់ ហើយក៏ជាថ្ងៃដែលម៉ាក់បានរង់ចាំជាយូរមកហើយ។ ម៉ាក់ចង់ឃើញកូនមានគ្រួសារ ហើយម៉ាក់ក៏បានសួរ Toni អស់រយៈពេលជាយូរមកហើយថា ពេលណានឹងមានគ្រួសារ ព្រោះម៉ាក់អាយុចាស់ហើយ ចង់ឃើញកូនមានគ្រួសារ ហើយយើងនឹងមិនមានការព្រួយបារម្ភអ្វីទៀតនោះទេ។

ហើយភ្លាមៗនោះ ស្រាប់តែមកប្រាប់ម៉ាក់ថា Toni បានត្រៀមខ្លួនរួចរាល់ហើយ។ នៅពេលកូនត្រៀមខ្លួនរួចរាល់ ពួកយើងក៏ត្រៀមខ្លួនរួចរាល់ដែរ។ ហើយម៉្យាងទៀត ខ្ញុំគិតថា គូនេះគឺពិតជាសាកសមនឹងគ្នាណាស់ គឺខ្ញុំពេញចិត្តគ្រប់យ៉ាង។

ក្រោយពី ម្ដាយរបស់ Toni បានបង្ហាញពីអារម្មណ៍បែបនេះ ចំពោះគូស្នេហ៍របស់អ្នកទាំងពីរហើយ បានធ្វើឲ្យហ្វេនៗជាច្រើនមានភាពសប្បាយរីករាយយ៉ាងខ្លាំង ព្រោះក្នុងនោះដែរ ពិតជាបានបង្ហាញថា ម្ដាយរបស់ Toni ពិតជាពេញចិត្ត នឹង Kaew Jarinya ខ្លាំងណាស់ ដែលអាចនិយាយបានថា នៅពេលដែលអ្នកទាំងពីរក្លាយទៅជាក្រុមគ្រួសារតែមួយ ជីវិតគូមួយនេះ គឺពិតជាមានក្ដីសុខជាទីបំផុត៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply