នៅចាំតួប្រុសរឿង F4 ម្នាក់នេះទេ? ឈានចូលវ័យ៤០ឆ្នាំប្លាយហើយ តែកុំមើលសម្រស់ វ៉ាដាច់កម្លោះៗ

តៃវ៉ាន់៖ ជឿជាក់ថា ប្រិយមិត្តគ្រប់គ្នាច្បាស់ជានៅចាំ រឿង «Meteor Garden» ដែលជារឿងភាគតៃវ៉ាន់ដ៏ល្បីល្បាញ កាលពីឆ្នាំ ២០០១ ដែលបានចូលរួមសម្ដែងពី ក្រុមចម្រៀងប្រុសដ៏មានប្រជាប្រិយ F4 ដែលមានការគាំទ្រពីទស្សនិកជនជាច្រើន ទាំងក្នុងនិងក្រៅប្រទេស ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ លោក Vanness Wu ឬ Wu Jian Hao ដែលជាតារាចម្រៀង និងជាតារាសម្តែងរបស់តៃវ៉ាន់ ដែលត្រូវបានគេស្គាល់ថា ជាសមាជិកក្រុមចម្រៀងប្រុស F4 មួយនេះ ហើយថែមទាំងជាតួប្រុសមួយរូប ដែលដើរតួអង្គជា Mei Zuo ក្នុងរឿងភាគតៃវ៉ាន់ដ៏ល្បីល្បាញនេះ ផងដែរ។

យ៉ាងណាមិញ ទោះបីជាពេលវេលាកន្លងហួសទៅជិត ២០ ឆ្នាំ ក៏ដោយ តែបើងាកមកមកមើល រូបភាពរបស់លោក Vanness Wu នៅពេលបច្ចុប្បន្ននេះវិញ ឃើញថា លោកនៅតែមានភាពស្រស់សង្ហា ជាមួយនឹងការបង្ហាញខ្លួនដ៏លេចធ្លោ និងមានភាពទាន់សម័យយ៉ាងខ្លាំង ជាពិសេស លោកថែមទាំងមានមុខមាត់ដ៏ទាក់ទាញ និងក្មេងជាងវ័យ ដែលធ្វើឲ្យហ្វេនៗជាច្រើនស្ទើរតែភ្លេចទៅហើយថា បច្ចុប្បន្ននេះ លោកមានអាយុ ៤១ ឆ្នាំទៅហើយ៕ សូមទស្សនារូបភាពខាងក្រោម៖


រូបភាព របស់ Vanness Wu កាលពីមុន

រូបភាព របស់ Vanness Wu កាលពីមុន

រូបភាព របស់ Vanness Wu ពេលបច្ចុប្បន្ន

រូបភាព របស់ Vanness Wu ពេលបច្ចុប្បន្ន


រូបភាព របស់ Vanness Wu ពេលបច្ចុប្បន្ន ជាមួយលោក Donnie Yen

Leave a Reply