បុកពោះឌឹបៗ ! រថយន្តឧកញ៉ា ម៉ុង ឫទ្ធី រអិលជិតធ្លាក់ចូលប្រឡាយ ខណៈបើកដឹកប្រពន្ធនិងចៅៗ មើលទេសភាព (មានវីដេអូ)

រាជធានីភ្នំពេញ ៖ ក្រោយពីមេឃធ្លាក់ភ្លៀង១មេធំ លោកឧកញ៉ា ម៉ុង ឫទ្ធី បានបើករថយន្តឡិចស៊ី LX570 ពណ៌សរបស់លោកដឹកភរិយា និងចៅៗ ដើមគយគន់ទេសភាពដ៏ស្រស់បំព្រង នៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធិ សែនជ័យ ស្រាប់តែពេលនោះ បានរអិលស្ទើរតែជិតធ្លាក់ចូលប្រឡាយទឹកទៅហើយ ។

យោងតាមគណនីហ្វេសប៊ុកផេករបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលបានបង្ហោះវីដេអូពីសកម្មភាពយករថយន្តអូសរថយន្ត កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ មានខ្លឹមសារថា« វេលាម៉ោង៣រសៀលថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០ ក្រោយពេលមានព្រះភិរុណបង្អូរមួយមេធំ នៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធិសែនជ័យ

ដោយបានឃើញទេសភាពព្រៃភ្នំដ៏ស្រស់បំព្រង បានយករថយន្តដឹកយាយនឹងចៅៗដើរមើលទេសភាព ស្រាប់តែវារអិលវីសតែនឹងធ្លាក់ប្រឡាយទឹក តែសំណាងល្អមិនបណ្ដាលឱ្យមានគ្រោះថ្នាក់អ្វីទេ សូមអរព្រះគុណខ្លាំងណាស់ព្រះជាម្ចាស់ដែលបានជួយខ្ញុំនិងក្រុមគ្រួសារ »៕


សូមប្រិយមិត្តទស្សនាវីដេអូសកម្មភាពអូសរថយន្ត របស់លោកឧកញ៉ាចិត្តធម៌ ម៉ុង ឫទ្ធី ដូចខាងក្រោម៖

Leave a Reply