ភ្នំពេញ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយថាកើតមកជាមនុស្សស្រី គ្មានអ្នកណាម្នាក់ចង់បានជីវិតគ្រួសារបែកបាក់ឡើយតែពេលខ្លះរឿងរ៉ាវជីវិតកើតឡើងទៅហើយដូច្នេះមានតែត្រូវ រឹងមាំ និងបន្ដដំណើរទៅមុខទៀត ។ ជាក់ស្ដែង ដូចជាតារាស្រីប៉ុន្មានដួងនេះស្ពាយឈ្មោះជាស្ដ្រីមេម៉ាយទាំងវ័យក្មេងប៉ុន្ដែពួកគេហាក់មានភាពរឹងមាំតែងតែផ្ដល់ឱកាសឱ្យជីវិតខ្លួនឯងរីករាយ និងមើលថែខ្លួនឯងបានយ៉ាងល្អ ។ ខាងក្រោម នេះ ជាតារាស្រីវ័យក្មេងដែលជួបប្រទះនឹងរឿងបែកបាក់ជីវិតគូតែអ្នកគាំទ្រសរសើរថា ពួកគេរឹងមាំខ្លាំង៕
ទី១៖ សុខ ស្រីនាង
អ្នកមេម៉ាយចាងរាង សាច់សខ្ចីគ្មានកូន១គ្រាប់ តារាចម្រៀង សុខ ស្រីនាង មានរូបសម្រស់កាន់តែប្លែកទៅៗមិនចាញ់កាលនៅក្រមុំនោះឡើយ។ នាងបានប្រឹងវិវឌ្ឍន៍ខ្លួន ពីការធ្លាប់តែច្រៀងបែបស្រគត់ស្រគំមកជាលេងក្បាច់រាំ និងមានក្រុមរាំអមអាជីព ដូចតារាល្បីៗផ្សេងៗ ទៀតដែរ លើសពីនេះនាងក៏បានទទួលតំណែងតួឯក២រឿងជាប់គ្នា គឺរឿង «រាជិនីភូមិគ្រឹះ» និងរឿង «ខ្ញុំមានញាណលើស»។
ទី២៖ ទូច ស្រីល័ក្ខ
តារាសម្តែង និងតារាចម្រៀងអ្នកនាងទូច ស្រីល័ក្ខ មានទេពកោសល្យ ដ៏ក្រម៉ិចក្រមើម រាល់ពេលវត្តមានរបស់អ្នកនាងតែងតែបង្ករភាពរីករាយដល់ ទស្សនិកជនជានិច្ច។ បើទោះបីជាជីវិតគូររវាងអ្នកនាង និងស្វាមី មិនអាចបន្តដើរទៅមុខជាមួយគ្នាទៀតបែបនេះយ៉ាងណាក្តី ក៏អ្នកនាងនៅតែ អាចជំនះនូវកាលៈទេសៈដ៏លំបាក ដើម្បីកូនប្រុស ក្រោកឈរ រឹងប៉ឹងឡើងវិញ ក្នុងនាមជាអ្នកមា្តយដ៏រឹងមាំ មួយរូបផងដែរ។
ទី៣៖ ភិន សុដាលីស
ស្របពេលដែល កូនកាន់តែធំគេឃើញថា ដាលីស កាន់តែមានសម្រស់ស្រស់ស្អាត និងលេចធ្លោជាងមុន។ ជាមួយគ្នានេះដែរ រូបនាង បានដើរតួជាអ្នកម្ដាយដ៏រឹងមាំ មើលថែកូនស្រីបានតែម្នាក់ឯង អ្នកមេម៉ាយកូនមួយរូបនេះក៏កំពុងកាន់មុនជំនួញផ្ទាល់ខ្លួនផងដែរ។
ទី៤៖ លី ចាន់សីហា
អ្នកនាង លី ចន្ទសីហា តារាសម្តែងមួយរូបដែលមានប្រជាប្រិយ ហើយពេលនេះ ជំនួញរបស់នាងក៏កាន់តែជោគជ័យជាខ្លាំង ដោយសព្វថ្ងៃនាងមានជំនួញដល់ទៅ៣មុខនៅក្នុងដៃ ដែលមានដូចជា សំអាងការ ហាងលក់ផលិតផលថែរក្សាសម្រស់ និងជំនួនមួយទៀត ដែលនាងមានភាគហ៊ុន ដោយប្រើទុនអស់៥០ម៉ឺនដុល្លារ។