រមណីយដ្ឋានជ្រៃយស ដ៏ត្រឈឹងត្រឈៃនៅកណ្តាលព្រៃខេត្តមណ្ឌលគិរី ដែលពុំសូវមានអ្នកស្គាល់

រមណីយដ្ឋានជ្រៃយស ជារមណីយដ្ឋានដែរសម្បូរទៅដោយដើមជ្រៃធំៗមើលទៅគួរឱ្យទាក់ទាញយ៉ាងខ្លាំង និង ជាទីកន្លែងមួយស្ងប់ស្ងាត់សម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តកន្លែងស្ងប់ស្ងាត់ សូមអញ្ជើញទៅលម្ហែកាយនៅជ្រៃយសពិតជាមិនខុសបំណងឡើយ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ រមណីយដ្ឋានមិនសូវមានភ្ញៀវទេសចរច្រើនប៉ុន្មានឡើយដែលបានស្គាល់ និង ទៅលេដល់ទីនោះ ។ រមណីយដ្ឋានជ្រៃយស ស្ថិតនៅមានទីតាំងនៅភូមិឡៅកា ឃុំសុខដុម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានចម្ងាយប្រមាណ ៦ គីឡូម៉ែតពីទីរួមខេត្ត នៅជិតនឹងរមណីយដ្ឋានសមុទ្រឈើផងដែរ ប៉ុន្តែភ្ញៀវទេសចរភាគច្រើនតែងទៅហួសមកហួស ។

បច្ចុប្បន្ននេះ ការធ្វើដំណើរទៅកាន់រមណីយដ្ឋានជ្រៃយសមិនមានការលំបាកដូចមុនឡើយ ប្រសិនបើភ្ញៀវទេសចរដែលនិយមធម្មជាតិគួរតែសាកល្បងចូលទៅលម្ហែកាយនៅទីនោះម្តងទើបដឹងថា ទីនោះនោះពិតជាមានទេសភាពស្រស់បំព្រង មានព្រៃឈើដុះក្រាសៗយ៉ាងច្រើន ដែលភាគច្រើនជាដើមជ្រៃផ្តល់ម្លប់យ៉ាងត្រឈឹងត្រឈៃ ជាជម្រកដ៏ត្រជាក់ សម្រាប់ពិសាអាហារថ្ងៃត្រង់យ៉ាងឆ្ងាញ់ពិសា ៕

Leave a Reply