អាចថាមកពីនិស្ស័យក៏បាន! ស្រីស្អាតវ័យ២៦ឆ្នាំ បានលង់ស្នេហ៍ប្រុសចាស់ អាយុ៥៨ឆ្នាំ ដោយមិនដឹងខ្លួន…

ថៃ៖ អាចនិយាយបានថា ស្នេហ៍ពិត គឺមិនប្រកាន់ទៅ អាយុ ពណ៌សម្បុរ ឬ ឋានៈមានក្រនោះឡើយ អ្វីដែលសំខាន់ ពួកគេអាចនៅជាមួយគ្នាយ៉ាងចុះសម្រុង ប្រកបដោយភាពរីករាយ ជាពិសេស មានភាពជឿជាក់ ក៏ដូចជា មានភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក ។


ជាក់ស្ដែង ដូចជា គូស្នេហ៍ដែលកំពុងតែធ្វើឲ្យមហាជនជាច្រើនមានភាពភ្ញាក់ផ្អើល ព្រមទាំងមានភាពល្បីល្បាញក្នុងបណ្ដាញសង្គមយ៉ាងខ្លាំង ចំពោះ អ្នកប្រដាល់ថៃដ៏ល្បីឈ្មោះ ក្នុងវ័យ ៥៨ ឆ្នាំ លោក Samart Phayakay Arun ដែលទើបនឹងបង្ហាញស្នេហាថ្មី ជាមួយ នាង Moss Tidara ដែលជា នារីស្រស់ស្អាតវ័យក្មេង ដែលនាងទើបតែមានអាយុ ២៦ ឆ្នាំ ប៉ុណ្ណោះ ។


ម៉្យាងវិញទៀត គូស្នេហ៍ដែលមានវ័យខុសគ្នា ដល់ទៅ ៣២ ឆ្នាំ មួយគូនេះ មានទំំនាក់ទំនងស្នេហានឹងគ្នាបានមួយរយៈពេលទៅហើយ លើសពីនេះទៅទៀត គូស្នេហ៍មួយនេះ ក៏ជាគូគួរឱ្យស្រលាញ់ ជាពិសេស អ្នកទាំងពីរថែមទាំងបង្ហាញ ពីសកម្មភាព និងរូបភាពគូដ៏ផ្អែមល្ហែម ដែលមើលទៅពិតជាមានភាពរ៉ូមែនទិកយ៉ាងខ្លាំង ដែលធ្វើឲ្យមនុស្សជាច្រើន ពិតជាច្រណែន និងកោតសរសើរ ចំពោះគូស្នេហ៍របស់អ្នកទាំងពីរ ផងដែរ ៕

Leave a Reply