នៅចាំប្អូនស្រី អ្នកស្រុកសំឡូត នេះទេ? ពេលនេះរូបគាត់ មានសំណាងបានឡើងឆាកតន្ត្រីហើយ ដោយច្រៀងចម្រៀង២បទ យ៉ាងពីរោះ ធ្វើឲ្យគ្រប់គ្នាពេញចិត្តជាខ្លាំង (មានវីដេអូ)

ប្រិយមិត្តពិតជានៅចាំ កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Ropy Rath បានធ្វើការ Live វីដេអូមួយ របស់ក្មេងស្រីម្នាក់ នៅស្រុកសំឡូត ខេត្តបាត់ដំបង កំពុងច្រៀងលេងកម្សាន្ត ហើយក៏បានធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ នូវទឹកដមសំនៀងដ៏ពីរោះរបស់ ក្មេងស្រីម្នាក់នេះ។

គិតត្រឹមថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ នេះ វីដេអូរបស់ក្មេងស្រីម្នាក់នេះ មានគេចូលទស្សនាជិត ៣លានដងបាត់ទៅហើយ សឹងតែមិននឹកស្មានដល់។ កាន់តែពិសេសជាងនេះទៅទៀតនោះ កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនមានការចាប់អារម្មណ៍ និងរំភើបជំនួសយ៉ាងខ្លាំង ក្រោយឃើញប្អូនស្រីម្នាក់នេះ មានឈ្មោះ ឈឿយ​ ស្រី​នូ មានសំណាង បានឡើងឆាកតន្ត្រីមួយ របស់ ស្ថានីយ ទូរទស្សន៍បាយ័ន ហើយបានបកស្រាយចម្រៀងដ៏ពីរោះចំនួន២បទ បទទី១មានចំណងជើងថា “ត្រូវការកម្លាំងចិត្ត” និងបទទី២ មានចំណងជើងថា “មាតាដៃ១០០”។


ក្រោយស្តាប់ចប់ ធ្វើឲ្យគ្រប់គ្នាពេញចិត្តជាខ្លាំងនូវទឹកដមសំនៀងដ៏ពីរោះរណ្តំរបស់ប្អូនស្រី។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖


សូមទស្សនាវីដេអូខាងក្រោមនេះ ៖

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Leave a Reply