មានសង្ឃឹមវិញហើយ! ត្រីប្រាយក្ស នៅក្នុង​ក​សិន្ធុ​ប្រា​សាទបាគង​ មានសង្ឃឹមរស់ឡើងវិញ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំ

ខេត្តសៀមរាប ៖ ​នៅថ្ងៃ​ទី​១៣ ​និង១៤​ មិថុនា​ លោកសូរ ប្លា​តុង អភិបាល​ស្រុក​ប្រាសាទបាគងបានឱ្យ​កម្លាំង​សមត្ថកិច្ចដក​យក​សម្ភារ​ឧបករណ៍ និងម៉ាស៊ីនបូមទឹកចេញពី​ក្នុង​ក​សិន្ធុ​ប្រាសាទបាគងបន្ទាប់​ពី​បាន​ប្រើប្រាស់​រយៈពេល​បី​ថ្ងៃ ដើម្បី​ជួយសង្គ្រោះ​ត្រីប្រាដែល​នៅ​សេសសល់​ ហើយ​ត្រូវ​បាន​ព្រះ​ភិ​រុណ បង្អុរ​ទឹកភ្លៀងមក​ជួយ​បន្ថែម ទើប​ទឹកក្នុង​ក​សិន្ទុពេញ​ច្រើន​។


សូមរំលឹកថា៖ អាជ្ញាធរ​សហការ​គ្នា​ដឹក​ទឹក​មក​បញ្ចូល​ក្នុង​កស្សិណ​ប្រាសាទបាគង «សង្គ្រោះ​ត្រី»​ ក្នុង​ឱកាស​នោះ​ដែរ លោក​អភិបាល​ស្រុកក៏បានថ្លែង​អំណរគុណ​ដល់់កងកម្លាំង នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និងទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាបព្រមទាំងអធិការដ្ឋាន​នគរ​បាល​ស្រុក​ប្រាសាទបាគង


និងបងប្អូន​ប្រជា ការពារបងប្អូន​ប្រជាពលរដ្ឋសប្បុរសជន និង​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ប្រាសាទបាគងជា​ពិសេស ​សូម​គោរព​អរគុណ​ចំពោះ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិ បាល​ខេត្តសៀមរាប ដែល​បាន​ជួយជម្រុញ​គ្រប់​បែប​យ៉ាង នឹង​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​កិច្ច​ការងារ​នេះ​ផង​ដែរ​។

Leave a Reply