ស៊ុំ សុម៉ាលី មានហុងស៊ុយរឿងការងារ តែងខ្លួនក៏កាលីប ក្រោយលែងលះស្វាមី…

មួយរយៈមកហើយដែលតារាសម្ដែង ស៊ុំ សុម៉ាលី សុខចិត្តផ្ដិតមេដៃបញ្ចប់ចំណងអាពាហ៍ពិពាហ៍ជាមួយអតីតស្វាមី បន្សល់ទុក្ខឈ្មោះជាស្រ្តីមេម៉ាយ បន្តដំណើរលើផ្លូវជីវិតខាងមុខទៀតតែពីរនាក់កូនស្រីសំណព្វចិត្ត ។

តែយ៉ាងណា មនុស្សស្រីសម័យនេះមិនអាចរស់នៅត្រាំត្រែងបៀមទុក្ខរាប់ខែ ឆ្នាំបាននោះទេ ជាពិសេស ស៊ុំ សុម៉ាលី មានកូនស្រីតូចត្រូវមើលថែទៀតនោះ ដាច់ខាតនាងត្រូវតែរឹងមាំ ។

តួយ៉ាងក្រោយចែកផ្លូវជាមួយអតីតស្វាមីដាច់ស្រេច ស៊ុំ សុម៉ាលី បន្តការងារសិល្បៈកាន់តែមានហុងស៊ុយឡើង ដោយថ្មីៗនេះ នាងបានកាន់តំណែងជាគណៈកម្មការក្នុងកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia ទៀតផង ។

លើសពីនេះ គេក៏សង្កេតឃើញមួយរយៈចុងក្រោយនេះ ស៊ុំ សុម៉ាលី បានតុបតែងខ្លួនស្អាតៗ កាលីបហាយសូរសឹងរាល់ថ្ងៃ ធ្វើជាម្ដាយដ៏រឹងមាំបំផុតសម្រាប់កូនស្រី ។

ដ្បិតថាទៅថ្ងៃខាងមុខ ស៊ុំ សុម៉ាលី ត្រូវមើលថែកូនស្រីតែម្នាក់ឯង ប៉ុន្ដែក្នុងនាមជាអ្នកម្ដាយមួយរូប តារាស្រីរូបនេះមិនអាចទន់ជ្រាយបានយូរពេកនោះទេ ត្រូវតែក្រោកឈររឹងមាំឡើងដើម្បីកូន និង​ ខ្លួនឯង ៕

Leave a Reply