ស្គាល់តែឪពុក ឥលូវមកដឹងពីសមត្ថភាពរបស់កូនៗនាយ ក្រឹម ពិតជាគួរឱ្យសរសើរ…

ជាការពិតណាស់ លោកអ្នកធ្លាប់បានស្គាល់ពីសមត្ថភាពរបស់តារាកំប្លែងជើងចាស់លោក អ៊ូ ប៊ុនណ្ណារ៉ាត់ ហៅ នាយក្រឹម រួចមកហើយ ពីការកសាងកេរ្តិ៍ឈ្មោះរបស់លោកក្នុងវិស័យសិល្បៈ។ យ៉ាងណាមិញ បើក្រឡេកមកមើលកូនប្រុសស្រីចំនួន ៤ រូប របស់លោក អ៊ូ ប៊ុនណ្ណារ៉ាត់ ហៅ នាយក្រឹម ជាមួយនឹងភរិយាដើម ដែលគេបានស្គាល់ថាជាអតីតអ្នករាំរបាំរបស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជាកាលពីឆ្នាំ ១៩៨២ លោកស្រី ឡុង មន្នី នោះ ក៏មានសមត្ថភាពមិនចាញ់លោកឪពុកដែរ ។


នាយក្រឹម ធ្លាប់បានប្រាប់បណ្តាសារព័ត៌មានជាច្រើនរួចមកហើយកាលពីច្រើនឆ្នាំមុនថា កូនប្រុសស្រីទាំង ៤ រូបរបស់ហាក់មិនមានទំនោរទៅនឹងខាងវិស័យសិល្បៈដូចជារូបលោកនោះ តែតាមពិតទៅបច្ចុប្បន្ន សមត្ថភាព និង ជំនាញរបស់កូនទាំង ៤ របស់លោកក៏អាចចាត់ទុកថាស្ថិតនៅក្នុងវិស័យសិល្បៈដូចគ្នាផងដែរ ។


ក្នុងនោះកូនស្រីច្បង ឈ្មោះ អ៊ូ ប៉ុនមន្នីរៈ ទោះបីមិនស្ថិតក្នុងវិស័យសិល្បៈ ប៉ុន្តែនាងបានបើកមុខជំនួយផ្ទាល់ខ្លួន លក់ទំនិញតាម online ។ កូនប្រុសទី ២ ឈ្មោះ អ៊ូ ប៉ុនមន្នីរិទ្ធឹស្យា បច្ចុប្បន្នកំពុងតែបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ តែកូនប្រុសរបស់លោកមួយរូបនេះកាលនៅពីតូចៗ ក៏ធ្លាប់បានបង្ហាញសមត្ថភាពក្បាច់រាំ Hip-Hop ជាមួយនឹង Dj Sdey ផងដែរ ។


កូនប្រុសទី ៣ ឈ្មោះ អ៊ូ ប៉ុនមន្នីអាឡែន គឺជាតន្ត្រីករផ្នែកតន្ត្រី Rock ដែលធ្លាប់បានចូលរួមសម្តែងកម្មវិធីជាច្រើននៅក្នុងប្រទេសកម្ពុជា និង ក្រៅប្រទេស ហើយបច្ចុប្បន្នក៏មានមុខជំនួយបើកហាងកាហ្វេផ្ទាល់ខ្លួនផងដែរ ។

កូនប្រុសទី ៤ ឈ្មោះ អ៊ូ ដានីញែលរ័ត្នមុន្នី គឺជាស្ថាបនិកនៃ OMENS និង HypeLab ដែលជា Brand សម្លៀកបំពាក់ដែលមានការច្នៃប្រឌិតផ្សារភ្ជាប់នឹងសិល្បៈ ទាក់ទងទៅនឹងការរួមបញ្ជូលផ្សេងៗ ដូជារូបភាព តន្ត្រី និង ម៉ូដសម្លៀកបំពាក់ជាដើម ។


គួរជម្រាបដែរថា កូនលោកទាំង ៤ នាក់ សុទ្ធតែទទួលបានសិទ្ធិទៅរស់នៅសហរដ្ឋអាមេរិកទាំងអស់គ្នា ហើយកូនប្រុសពៅទទួលបានសញ្ជាតិអាមេរិក ដោយសារតែគេបានកើតនៅលើទឹកដីអាមេរិក ។ ច្ចុប្បន្នលោកមានចៅស្រីមួយ​ដែលជាកូនរបស់កូនស្រីច្បងរបស់លោក ៕

Leave a Reply