ប្លែកទាក់ភ្នែកណាស់! ពិធីការិនី ជីជី ធ្វើខួបកំណើតឆ្នាំនេះ លេងសុទ្ធតែស្លៀកឈុតដេកយប់ អ៊ីចឹងហ្មង ដល់ថ្នាក់ សុភ័ក្រ្ត កុសុម៉ា និង នាយព្រែក និយាយថា…

ប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ពិធីការិនីដ៏ល្បីឈ្មោះ និងមានសម្រស់ស្រស់ស្អាតម្នាក់ គឺ ជីជី នោះ។ ហើយកាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើ ជីជី រៀបចំពិធីខួបកំណើតរបស់ខ្លួនក្នុងឈុតសំលៀកបំពាក់ប្លែក ទាក់ភ្នែក។


ក្នុងនោះ គេឃើញភ្ញៀវកិត្តិយស ដែលបានមកចូលរួមកម្មវិធីនេះ ភាគច្រើនស្លៀកឈុតដេកយប់ មកតែម្តង សូម្បីតែ សុភ័ក្រ្ត កុសុម៉ា ក៏លាន់មាត់ថា “រីករាយថ្ងៃកំណើតមិត្តមហាកូរ ឯងជូនពរសំណាងល្អ រៀនពូកែ ប្រាជ្ញាឈ្លាសវៃ រៀនពូកែ ធំឡើងឲ្យឆ្លាតនឹងចេះដូចប៉ាម៉ាក់ណា ថាមិនចង់កុងជាមួយម្ចាស់ខួបទេ តែវាមានតែឈុតហ្នឹង សំខាន់ជាមិត្តគ្នាហើយមានខ្នងពីរដូចគ្នាទៀត”។


ក្នុងនោះ នាយ ព្រែក ក៏បន្ថែមពាក្យដ៏គួរឲ្យចាប់អារម្មណ៍មួយថា “រីករាយថ្ងៃកំណើតកញ្ញាជីៗ ពាក់ឈុតនឹងស្រួលណាស់ ចប់កម្មវិធីគេងម៉ង ជូនពរតែមួយទេកុំអោយអូនស្គមជាងណឹងទៀត”៕

Leave a Reply