ជួយស៊ែរបន្តផង! អ្នកនាង Love Riya ប្រកាសស្វែងរកលេខទូរស័ព្ទដើម្បីទាក់ទងទៅតារាសម្ដែងជើងចាស់នេះក្នុងគោលបំណង

ភ្នំពេញ ៖ ជាការពិតណាស់ថ្វីដ្បិតតែបានប្រឡូកការសម្ដែងយូរឆ្នាំ និង មានឈ្មោះបោះសំលេង តែតារាសម្ដែងតួអង្គម្ដាយ អ្នកស្រី អ៊ុំ សក្ខណា នៅតែមិនមានលទ្ធភាពធូរធារនោះទេ ដោយសារតែការសម្ដែងមិនសូវសំបូរខ្លាំង ហើយតម្លៃខ្លួនក៏បានទាប។

ដូច្នេះហើយទើបគ្រាន់តែម្ដាយបង្កើតរបស់អ្នកស្រី ឈឺធ្ងន់ ហើយមិនអាចទទួលការសម្ដែងបាន គឺធ្វើអោយតារាវ័យជ្រេរូបនេះ មានបញ្ហាជីវភាព ខណៈ អ្នកស្រី អ៊ុំ សក្ខណា កំពុងជួបទុក្ខធ្ងន់ ដោយសារតែម្ដាយបង្កើតរបស់អ្នកស្រី ដែលមានវ័យ៩៥ឆ្នាំ កំពុងតែឈឺដុតដាប ស្របពេលដែលអ្នកស្រីមិនមានលទ្ធភាពរកថវិកាបាននៅក្នុងពេលនេះ។

ប្រភពបន្តបញ្ជាក់ថា អ្នកស្រីមានជីវភាពលំបាកយួរឆ្នុកហើយ ដោយក្នុងថ្ងៃខ្លះពឹងអាស្រ័យអ្នកសិល្បៈដូចគ្នាដើម្បីរស់នោះផង ប៉ុន្តែអ្នកស្រីមិនហ៊ានលើកដៃសុំជំនួយ។អ្នកស្រីកាន់តែពិបាក នៅពេលការសម្ដែងក៏ធ្លាក់ ចំណូលក៏តិច ហើយម្ដាយបង្កើតក៏ឈឺធ្ងន់ដែលត្រួវការការចំណាយច្រើន។

អ្នកស្រីបានត្រឹមតែបង្ហោះសារខ្លោចចិត្តចំពោះអ្នកម្ដាយ ដោយសារគាត់មានអាយុច្រើន ហើយលទ្ធភាពក្នុងការព្យាបាលអោយជាសះ ក៏ហាក់មានភាគរយតិចដើម្បីឱ្យបានធូរស្រាលឡើងវិញ។ ខណៈម្ដាយរបស់អ្នកស្រីកំពុងតែធ្លាក់ខ្លួនឈឺ តារាជើងចាស់រូបនេះ ពុំបានចេញសម្ដែងដើម្បីរកចំណូលមកព្យាបាលម្ដាយនោះឡើយ ជាហេតុដែលធ្វើឱ្យអ្នកស្រីពិបាកចិត្ត និងកង្វល់យ៉ាងខ្លាំងរហូតបង្ហោះសារយ៉ាងគួរឱ្យអាណិត។

តារា​ជើង​ចាស់ ​អ៊ុំ សក្ក​ណា ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Um Sakkana» កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០២០ បាន​ត្រឹម​បង្ហោះ​រូប​ម្ដាយ​ខ្លួន​ជាច្រើន​សន្លឹក និង​ពោល​ពាក្យ​សម្ដែង​ក្ដី​អាណិត​ថា « អាណិត​ម្ដាយ​ខ្លោច​ចិ​ត្ដ ម្ដាយ​ខ្ញុំ​ពេលនេះ​អាយុ​95​ឆ្នាំ​ហើយ​មាន​ជំងឺ​ទៀត​មិន​ដឹង​ជួយ​អ្នក​ម្ដាយ​យ៉ាង​មិច​ទេ​??»។

ជាងនេះទៅទៀតម្ដាយអ្នកស្រីនៅក្នុងពេលនេះ គឺមិនអាចសូម្បីតែហូបអ្វីបាន ហើយមកទល់ពេលនេះ អ្នកស្រីនិងក្រុមគ្រួសារបានត្រឹមតែអញ្ជើញចាស់ៗនៅក្នុងភូមិមកធ្វើពិធីសូត្រអោយធម៌រាល់យប់ជូនដល់ម្ដាយរបស់អ្នកស្រីប៉ុណ្ណោះ។

មហាជនជាច្រើនបានបង្ហាញក្ដីអាណិត និងផ្ញើរសារជូនពរឱ្យម្ដាយរបស់អ្នកស្រីបានជាសះស្បើយពីជម្ងឺរឆាប់ៗ និងបានទាំងផ្ដល់កម្លាំងចិយ្តដល់អ្នកស្រី អ៊ុំ សក្ខណា ឱ្យរឹងមាំហើយតស៊ូរមើលថែរម្ដាយឱ្យអស់ពីលទ្ធភាពផងដែរ។

ជាក់ស្តែងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នេះ ស្រាប់តែឃើញផេកហ្វេសប៊ុកការរបស់ តារាហ្វេសប៊ុក ដែលជាថៅកែលក់ឡេតាម Online អ្នកនាង Love Riya បានបង្ហោះថា៖ «មានបងប្អូនស្គាល់លេខគាត់អត់ញុំចង់ជួយគាត់ជាថវិការបន្តិចបន្តួចជូនគាត់» ។ ប្រភព៖ហ្វេសប៊ុក

Leave a Reply