ពូកែថែសម្រស់ណាស់! ខៀវ សានសាណា អាយុ ៣៥ ឆ្នាំ មុខមាត់នៅក្មេងខ្ចីល្ហក់

ពិធីការិនីឆ្នើម ខៀវ សានសាណា ឆ្លៀតក្នុងឱកាសខួបកំណើតនៅថ្ងៃនេះបានប្រកាសថា នាងមានអាយុគ្រប់ ៣៥ ឆ្នាំហើយ ។ ជាភរិយា និង ជាម្ដាយរបស់កូនប្រុស-ស្រីដល់ទៅ ២ នាក់ ពិធីការិនីរូបនេះ នៅតែរក្សាមុខមាត់ ពណ៌សម្បុរសាច់សភ្លឺផូរផង់ ពិសេសសម្រស់នៅតែក្មេងស្អាតដូចកាលពីមុនដដែល ។


ជាក់ស្ដែងគ្រាន់តែ សាណា ប្រកាសថា ឆ្នាំនេះអ្នកនាងមានអាយុ ៣៥ ឆ្នាំ អ្នកគាំទ្រជាច្រើននាំគ្នាភ្ញាក់ផ្អើល ស្ទើរតែមិនគួរឱ្យជឿ ព្រោះជ្រេតែវ័យសម្រស់នៅក្មេងខ្ចីល្ហក់បែបនេះ ។


ទន្ទឹមនឹងការលើកសរសើរពីអាយុច្រើនមុខនៅក្មេង ខៀវ សានសាណា ក៏ទទួលបានពាក្យពេជន៍ជូនពរជាច្រើនពីសំណាក់ទស្សនិកជនផងដែរ ព្រោះមហាជនពេញចិត្តនឹងទេពកោសល្យថ្វីមាត់ជាពិធីការិនីរបស់នាង ដែលមានសម្ដីហូរចាក់ទឹកមិនលិចនោះទេ ៕

Leave a Reply