ប្លែកភ្នែកខ្លាំងពេល ឆន សុវណ្ណារាជ លេងម៉ូដលើកសក់ឡើងអស់ផុតថ្ងាសបែបនេះ

ប្រិយមិត្តដែលគាំទ្រតារាចម្រៀងរូបសង្ហា ឆន សុវណ្ណារាជ ប្រាកដជាជ្រាបច្បាស់ណាស់ថា លោកមានការតុបតែងខ្លួន និង ស្ទីលសម្លៀកបំពាក់បែបណា ជាពិសេសតារាប្រុសរូបនេះ មានស្ទីលម៉ូដសក់ប្រចាំខ្លួនមួយគឺសិតទម្លាក់សក់មកខាងមុខ គ្របចិញ្ចើម បាំងថ្ងាសជិត ដែលកម្រនឹងឃើញលោកផ្លាស់ប្ដូរខ្លាំងណាស់ ។


ម៉ូដសក់សិតទម្លាក់គ្របបាំងសម្រស់ថ្ងាសរបស់តារាចម្រៀងស្ថិតក្នុងដួងចិត្តយុវវ័យ ឆន សុវណ្ណារាជ អាចនិយាយថា សមនឹងទម្រង់មុខរបស់លោកទៅហើយ ដោយឡែកបើក្រឡេកទៅមើលរូបថតប៉ុន្មានដែល ឆន សុវណ្ណារាជ ដាច់ចិត្តលើកសក់ឡើងខ្ពស់ផុតថ្ងាសវិញ

ពិតជាប្លែកអារម្មណ៍ម្យ៉ាង ធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរថា ឆន សុវណ្ណារាជ សង្ហាខ្លាំងជាមួយម៉ូដសក់មួយនេះ ព្រោះពួកគេអាចមើលឃើញមុខមាត់ពេញៗរបស់ idol កាន់តែច្បាស់ពេញភ្នែក ។

ចុះប្រិយមិត្តវិញ យល់ថា ឆន សុវណ្ណារាជ សមជាមួយម៉ូដសក់ណាជាងគេ?

Leave a Reply