ដំណឹងបាត់ខ្លួន នារី​ដ៏ស្អាតម្នាក់បានបាត់ខ្លួនមួយសប្ដាហ៍ហេីយ​ បើបងប្អូនណាបានឃើញ​​ សូម​ជួយ​ទំនាក់ទំនង​មក​គ្រួសារ​គាត់​ផង

នារី​វ័យ​ក្មេង​ដ៏​ស្រស់ស្អាត​ម្នាក់​ បាន​បាត់​ដំណឹង​ពី​ផ្ទះ​រយៈពេល​មួយអាទិត្យ​ហេីយ​​ រហូត​មកទល់ពេលនេះ​នៅមិនទាន់ទទួលបានដំណឹងនៅឡេីយទេ​ ដែលធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ទាំង​មូល​មាន​ក្តី​បារម្ភ​ជាពន់ពេក​ ទេីបដាច់ចិត្ត​បង្ហោះ​នៅលេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ក្រែង​លោមា​ន​អ្នកបាន​ឃេីញ​ សូម​ជួយ​ទំនាក់ទំនង​មក​គ្រួសារ​គាត់ផង។

ក្នុង​នោះ​ដែរ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​មួយ​ដែលមាន​ឈ្មោះ​ HO NG​ បាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖«ខ្ញុំបានបាត់ប្អូនស្រីមួយសប្ដាហ៍មកហើយ បើបងប្អូនណាបានឃើញប្អូនស្រីខ្ញុំដូចរូបខាងក្រោមនេះ សូមជួយខលមកឬក៏ឆាតមកខ្ញុំផង ទូរស័ព្ទ​ 0974453043​ នេះជាលេខរបស់ខ្ញុំផ្ទាល់»។

សូម​ជម្រាប​ថា​ នារី​ដែល​ក្រុម​គ្រួសារ​ខាង​លើ​បានប្រកាស​ស្វែងរក​នេះគឺបាន​បាត់​ខ្លួន​នៅ​ភ្នំពេញ​ បេីសិនជា​ប្រិយមិត្ត​បាន​ប្រទះ​ឃើញ​ដូចភិនភាគខាងលេី​ សូម​ជួយ​ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ​ដូច​បាន​ជម្រាប​ជូន​ពីខាងដេីមផង។ កូនគេកូនយេីង​ ប្អូន​គេប្អូនយេីង​ មិនដឹងថា​ឪពុកម្ដាយ​កំពុង​តែមានក្តីបារម្ភយ៉ាងណានោះទេ។

Leave a Reply