ផ្ទុះកូវីដម៉ាក្ឌែង វៀតណាមឆ្លៀតឱកាសទាញការវិនិយោគបានច្រើនជាគេលំដាប់ទី១នៅអាស៊ី…VNឆ្លាតណាស់!!

(បរទេស)៖ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺឆ្លងកូវីដ១៩ ជំងឺនេះបានធ្វើឱ្យសេដ្ឋកិច្ចសកលបានការធ្លាក់ចុះយ៉ាងគំហុក និងបានធ្វើឱ្យមានផលប៉ះពាល់ស្ទើរតែគ្រប់ផ្នែកវិស័យទាំងអស់។ ជាហេតុធ្វើឱ្យមានប្រទេសជាច្រើនបានជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

យ៉ាងណាមិញ បើទោះបីជាមានការផ្ទុះឡើងនូវជំងឺរាតត្បាតក៏ដោយ ក៏មានប្រទេសជើងខ្លាំងមួយចំនួន អាចចាត់វិធានការការពារមិនឱ្យជំងឺឆ្លងរីករាលដាលខ្លាំងនៅក្នុងប្រទេសរបស់ខ្លួន និងនៅតែអាចរកចំណូលចូលប្រទេស ក៏ដូចជាអាចទាក់ទាញការវិនិយោគតូចធំជាច្រើនផងដែរ។

ជាក់ស្ដែង បើយើងក្រឡេកទៅមើលប្រទេសវៀតណាម ដែលជាប្រទេសជិតខាងយើងនោះ ឃើញថា វៀតណាមបានក្លាយជាប្រទេសដែលទាក់ទាញការវិនិយោគបានច្រើនជាគេលំដាប់ទីមួយនៅអាស៊ី។ ទន្ទឹមនឹងនេះ បើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០

កន្លងទៅថ្មីៗនេះបានឱ្យដឹងថា ក្នុងការស្ទង់មតិមួយកាលពីពេលថ្មីៗនេះ របស់សភាពាណិជ្ជកម្មអូស្រ្តាលី (AustCham) ឃើញថា ប្រទេសវៀតណាម គឺជាកន្លែងដែលអំណោយផលបំផុតនៅក្នុងការពង្រីកអាជីវកម្ម

ដោយវៀតណាមវ៉ាដាច់ប្រទេសហ្វីលីពីន និង មីយ៉ាន់ម៉ា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក៏ដូចជាដៃគូអាជីវកម្មរយៈពេលវែងរបស់អូស្រ្តាលី ដែលរួមមានម៉ាឡេស៊ី និង សិង្ហបុរី ផងដែរ។

ជាមួយគ្នានេះ បើគិតត្រឹមរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២០នេះ វៀតណាមបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសប្រមាណបានប្រមាណជា ១២,៣៣ ពាន់លានដុល្លារស្មើនឹង ៨៤.៥ ភាគរយនៃតួលេខដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងទៅតាមការចុះផ្សាយរបស់សារព័តមាន Vietnamtimes ដែលបានចុះផ្សាយកាលពីថ្ងៃទី២៤ ខែមេសាកន្លងទៅនេះ។

ទន្ទឹមនឹងនេះផងដែរ មូលហេតុដែលធ្វើឱ្យប្រទេសវៀតណាម សម្បូរវិនិយោគគិនបោះទុនរាប់លានដុល្លារចូលទៅរកស៊ីនៅក្នុប្រទេសមួយនេះគឺដោយសារតែការចំណាយលើថ្លៃពលកម្មនិងប្រតិបត្តិការនៅប្រទេសវៀតណាម គឺស្ថិតនៅកម្រិតទាបនៅឡើយ ជាពិសេស បើធៀបទៅនឹងមហាយក្សចិនដែលជាប្រទេសជិតខាង។ លើសពីនេះទៀត ប្រទេស វៀតណាម សម្បូរទៅដោយធនធានមនុស្សដែលមានចំណេះដឹង ជំនាញ និងមានសមត្ថភាពខ្ពស់។ ហើយប្រជាជនវៀតណាមត្រូវ គេ ចាត់ទុកជា ប្រជាជន មួយ ក្នុងចំណោម ប្រជាជន ដែល ខិតខំ ធ្វើការ បំផុត នៅ អាស៊ី។

បន្ថែមពីនេះទៀត មូលហេតុមួយផ្សេងទៀតដែលធ្វើឱ្យអ្នកវិនិយោគជាច្រើនសម្រេចចិត្តបោះលុយរបស់ខ្លួនទៅរកស៊ីក្នុងប្រទេសវៀតណាម គឺដោយសារតែមធ្យោបាយក្នុងការដឹកជញ្ជូនទំនិញក្នុងប្រទេសនេះ មានអំណោយផលខ្លាំង មិនថាតែការដឹកជញ្ជូនទៅតាមផ្លូវទឹក ផ្លូវគោក ឬក៏ផ្លូវអាកាសនោះទេ។ ជាក់ស្ដែង ឆ្នេរសមុទ្រវែងរបស់ប្រទេសវៀតណាមគឺជាប់នឹងសមុទ្រចិនខាងត្បូងដោយផ្ទាល់និងនៅជិតផ្លូវដឹកជញ្ជូនធំ ៗ របស់ពិភពលោក ដែលបានផ្តល់ឱ្យមានលក្ខខណ្ឌល្អឥតខ្ចោះសម្រាប់ការធ្វើពាណិជ្ជកម្ម៕

Leave a Reply