អុញមានរឿងអីចេស នៅសុខៗស្រាប់តែអ្នកនាង ខ្ញុង សម្រក់ទឹកភ្នែក និងបានបង្ហោះសារដ៏កំសត់យ៉ាងខ្លីថា

អ្នកនាង សុកាន់ ដា ហៅ ខ្ញុង គឺជាតារាកំប្លែងដ៏មានកេរ្ដិ៍ឈ្មោះល្បីនឹងមានប្រជាប្រិយភាពមួយរូប ក្នុងសង្គមសិល្បៈ ក៏ដូចជាប្រចាំស្ថានីយទូរទស្សន៍ CTN។ តារាកំប្លែងដ៏ពោរពេញទៅដោយវោហារស័ព្ទរូបនេះ តែងតែបង្កធ្វើអោយមហាជនមានការផ្ទុះសំណើចជារឿយៗតាមរយៈ វោហារស័ព្ទ ចាក់ទឹកមិនលេចនេះតែម្ដង។

ជាមួយនឹងវោហារស័ព្ទ បូករួមនឹងភាពបុិនប្រសប់ ដែលពោរពេញទៅដោយភាពក្រមុិចក្រមើមរបស់អ្នកនាង សុកាន់ដា ហៅខ្ញុង ទើបធ្វើឲ្យតារាកំប្លែង ដែលស្ថិតនៅក្រុម នាយ ពាក់មី មានភាពទាក់ទាញយ៉ាងខ្លាំង រហូតទទួលបាននូវការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ របស់នាងទូទាំងប្រទេស។

ទន្ទឹមនឹងភាពជោគជ័យ ចំពោះវិស័យសិល្បៈយ៉ាងណាក្ដី ក៏អ្នកនាង សុកាន់ដា ហៅខ្ញុង នៅតែខិតខំបង្កើតមុខរបបថ្មីៗផ្សេងជាច្រើនទៀត រហូតធ្វើអោយអ្នកនាង ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ដោយដំណើរអជីវកម្មទាំងនោះ ដំណើរការបានយ៉ាងរលូន មិនថាចំពោះការងារសិល្បៈ កាត់សក់ និងមុខរបបរកសុីនោះទេ។

យ៉ាងណាមិញ ស្រាប់តែកាលពីព្រឹកមិញនេះ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ អ្នកនាង ខ្ញុង ក៏បានបង្ហោះរូបប៉ុន្មានសន្លឹក អមជាមួយដំណក់ទឹកភ្នែកស្រក់ហូរចុះ និងបង្កប់ទៅដោយភាពទុក្ខក្រៀមក្រំជាច្រើន ដោយយើងមិនអាចដឹងពីមូលហេតុច្បាស់លាស់នោះឡើយ។ ក្នុងនោះដែរ គាត់ក៏បានភ្ជាប់សំណេរដ៏ខ្លីមួយឃ្លាថា៖”មានតែការជាន់បន្ថែមគ្មានការលើកទឹកចិត្ត”។

Leave a Reply