ភរិយាអភិបាលខេត្ត និង ភរិយាឧកញ៉ាទាំង ៥ រូបមានសម្រស់ល្អឯក ថែមទាំងមានចរិយាសម្បត្តិថ្លៃថ្នូរ

មិនត្រឹមតែមានវាសនាខ្ពស់បានស្វាមីជាថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល និងជាឧកញ៉ាសេដ្ឋីវាល់លានដុល្លារហើយ លោកជំទាវទាំង ៥ រូបនេះថែមទាំងមានសម្រស់ស្អាតផូផង់ចរិយាមាយាទថ្លៃថ្នូរគួរឱ្យគោរព ។ លោកជំទាវដែលជាភរិយាអភិបាលខេត្ត និងភរិយាឧកញ៉ាណាខ្លះដែលមានសម្រស់ស្អាតខ្លាំងនោះ សូមប្រិយមិត្តមកតាមដានទាំងអស់គ្នា ៖

​១​.​ ​លោកជំទាវ​ ​អ៊ូ​ ​ធីតា​ពៅ​ ​គួច​ ​ចំរើន​ ​ ​ជា​ភរិយា​អភិបាលខេត្ត​ដ៏​ឆ្នើម​មួយ​រូប​ ​លោកជំទាវ​ ​អ៊ូ​ ​ធីតា​ពៅ​ ​ក៏​លេចធ្លោ​មិនចាញ់​ស្វាមី​នោះ​ដែរ​ ​។​ ​មិន​ត្រឹមតែ​មាន​រូបសម្បត្តិ​ស្រស់​សោភា​ប៉ុណ្ណោះ​ទេ​ ​តែ​លោកជំទាវ​មាន​ទាំង​ទឹកចិត្ត​ល្អ​ ​ចរិយា​សមសួន​ទន់ភ្លន់​ជានា​រី​ខ្មែរ​ ​។​ ​លោកជំទាវ​តែង​បង្ហាញមុខ​ជា​រឿយ​ៗ​ក្នុង​អំពើ​សម្បុរស​ធម៌​ផ្សេង​ៗ​មិនដែល​អាក់ខាន​ ​ជាក់ស្ដែង​កាល​ខេត្ត​ព្រះសីហនុ​ ​ជួប​គ្រោះ​ទឹកជំនន់​ ​លោកជំទាវ​បាន​ជួសមុខ​ឱ្យ​ស្វាមី​ចែក​អំណោយ​ជូន​ប្រជាជន​ ​និង​ ​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​ដល់​ប្រជាជន​ដែល​កំពុង​មានទុក្ខ​ ​។​

២​.​ ​លោកជំទាវ​ ​ទាង​ ​អេង​ ​ទៀ​ ​សីហា​ ​ ​ចំណែក​ឯ​ភរិយា​ឯកឧត្ដម​ ​ទា​ ​សីហា​ ​អភិបាលខេត្ត​សៀមរាប​ឯណេះ​វិញ​ ​ក៏​មិនធម្មតា​ដែរ​ ​។​ ​លោកជំទាវ​កំពុងតែ​ទទួល​បាន​នូវ​ការ​គាំទ្រ​ ​ស្រឡាញ់​ពេញចិត្ត​ជា​ខ្លាំង​ ​ក្រោយ​លោកជំទាវ​មិន​តម្កើងខ្លួន​ ​ប្រើ​សម្ភារថ្លៃ​ៗ​ ​ម៉ាក​ល្បី​ ​តែ​បែរជា​ជ្រើសរើស​ប្រើ​កាបូប​កែច្នៃ​ពី​កំប្លោក​ស្នាដៃ​កូនខ្មែរ​គ្រប់​កម្មវិធី​មិនថា​តូច​ធំ​ ​។​ ​ក្រៅពី​ជួយ​គាំទ្រ​លើកស្ទួយ​ស្នាដៃ​ខ្មែរ​ឱ្យ​មាន​ភាព​ល្បីល្បាញ​ ​លោកជំទាវ​ក៏​តែង​អមដំណើរ​ជាមួយ​ស្វាមី​កម្រ​ខាន​ណាស់​ ​ដើម្បី​ផ្ដល់​នូវ​កម្លាំងចិត្ត​ដល់​ស្វាមី​ ​និង​ ​ជួយ​កិច្ចការ​ស្វាមី​ក្នុង​ការដឹកនាំ​ខេត្តសៀមរាប​ទាំងមូល​ ​។​

៣​.​ ​លោកជំទាវ​ ​ជា​ ​ផល្គុណ​ ​ លោកជំទាវ​ ​គឺជា​ឧត្ដម​ភរិយា​របស់​ឯកឧត្ដម​ ​ជា​ ​សុ​មេធី​ ​អភិបាលខេត្ត​ព្រៃវែង​ ​។​ ​មាន​ទាំង​រូប​សម្រស់​ ​មាន​ទាំង​ចំណេះ​ ​ព្រមទាំង​ចរិយា​សម្បត្តិ​ថ្លៃថ្នូរ​ ​បាន​ធ្វើ​ឱ្យ​លោកជំទាវ​កាន់តែ​លេចធ្លោ​ឡើង​ ​ក្នុងនាម​ជា​ជំទាវ​អភិបាលខេត្ត​ ​។​ ​ពាក្យចាស់​ថា​ ​សំណាប​យោង​ដី​ស្ត្រី​យោង​បុរស​ ​ពិតជា​មិន​ខុស​ឡើយ​ ​លោកជំទាវ​ ​តែង​ជួយ​ដល់​កិច្ចការ​ស្វាមី​ ​តាមរយៈ​ការ​ធ្វើ​នូវ​អំ​ពើ​ល្អ​ៗ​ក្នុង​សង្គមជាតិ​ ​ជួយ​លើកតម្កើង​មុខមាត់​ ​ស្វាមី​ឱ្យ​កាន់​ខ្ពង់ខ្ពស់​ឡើង​ ​។​ ​គេ​តែង​សង្កេតឃើញ​ថា​ ​លោកជំទាវ​ ​ជា​ ​ផល្គុន​ ​តែង​បង្ហាញខ្លួន​ជាមួយ​ ​សំលៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ​យ៉ាង​សមសួន​ ​ស័ក្ដិសម​ជា​ស្ត្រី​ខ្មែរ​មានមុខមាត់​ក្នុង​សង្គម ​។

៤. លោកជំទាវ ស្រីតូច ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង មានវាសនាខ្ពស់ក្លាយជាភរិយាសេដ្ឋីស្រុកខ្មែរដែលមានក្រុមហ៊ុនធំៗរាប់មិនអស់ លោកជំទាវ ស្រីតូច ចំណាន មានសម្រស់ស្អាត និងកាន់តែស្អាតទ្វេរឡើង និងថែមទាំងមានចរិយាមាយាទគួរឱ្យគោរពបំផុតនៅពេលបង្ហាញខ្លួនក្នុងធំៗម្ដងៗ ។ នាមជាភរិយាអ្នកឧកញ៉ាក្នុងសង្គមជាន់ខ្ពស់លោកជំទាវ បានលើកតម្កើងកិត្តិយសមុខមាត់ស្វាមី ជាឧត្ដមភរិយាប្រកបដោយភាពថ្លៃថ្នូរ សមសួនទាំងការស្លៀក ចរិតឬកពារគ្មានទាស់ត្រង់ណា និងថែមជាម្ដាយដ៏ឆ្នើមមួយរូបផងដែរ ។

៥. លោកជំទាវ ដេត ម៉ាលីណា ភរិយាឧកញ៉ា ឌួង ឆាយ មានសម្រស់ល្អផូផង់មិនចាញ់តួឯកភាពយន្តហើយនោះ ភរិយាឧកញ៉ា ឌួង ឆាយ គឺជាភរិយា ជាម្ដាយដ៏ល្អមួយរូបគួរឱ្យយកគំរូ ។ លោកជំទាវវ័យក្មេងមិនត្រឹមតែមានសម្ដីសំដៅពីរោះគួរឱ្យចង់ស្ដាប់នោះទេ តែថែមទាំងពូកែក្នុងមុខជំនួញជួយជ្រោមជ្រែងស្វាមីឱ្យរីកចម្រើនទៅមុខ ។ លើសពីនេះដ្បិតតែមានទ្រព្យសម្បត្តិហូរហៀរយ៉ាងណានោះ ក៏លោកជំទាវពូកែការងារផ្ទះមិនធម្មតានោះទេ ៕

Leave a Reply