អុញនោះ! អត់ទ្រាំមិនបានសម្រាប់តែតារាទើសលោក ម៉ៃ​សុគន្ធ​ និយាយថា អា​ឆ្កួត​នៅ​ពីលើ អា​ភ្លើ​មើល​ពីក្រោម មនុស្ស​ដែល​គួរ​ជួយ​បែរជា​មិន​ជួយ?

ភ្នំពេញ ៖ តារា​ចម្រៀង​ជាប់​រហស្សនាម​​ ជាតា​រា​មហា​ទើស​លោក​ម៉ៃ សុគន្ធ បាន​លើកឡើង​ជា​មតិ​ថា «​អា​ឆ្កួត​នៅ​ពីលើ អា​ភ្លើ​មើល​ពីក្រោម មនុស្ស​ដែល​គួរ​ជួយ​បែរជា​មិន​ជួយ​?» ខណៈ​អ្នកលេង​បណ្ដាញ​សង្គម​មួយ​ចំនួន ក៏​យល់ស្រប​លើ​ចំណុច​នេះដែរ។

តារាចម្រៀង មហា​ទើស​រូបនេះ បាន​បង្ហោះ​រូបភាព​សុខា ភ្ជាប់​ជាមួយ​រូបភាព​តារា​ចម្រៀង​សែម សង្វាត លក់​ផ្លែឈើ ដោយ​រៀបរាប់​បន្ត​ទៀត​ថា «​មនុស្ស​ដែល​មាន​ទេពកោសល្យ ​មាន​បទពិសោធន៍ ស្ទើរតែ​លែង​មាន​ឈ្មោះ​ជាតា​រា ឬ​ផ្កាយ​ទៅ​ហើយ​ក្នុង​វិស័យ​សិល្បៈ ស្ទើរតែ​លែង​មាន​វត្តមាន​ក្នុង​ពិភព​អ្នក​យក​មុខ​ទៅទៀត ​គ្រាន់តែ​ឃើញ​មនុស្ស​ដែល ល្បី​តិចតួច​តាម​បណ្ដាញ​សង្គម​TikTok ហក់​ទៅ​ក្រសោប​ដើម្បី​ទាញ​យក​ប្រជាប្រិយភាព (​និយាយ​មិនបាន​ថា​មិនបាន»។

ជាមួយ​គ្នា​នេះ ​លោក​សម្ដែង​ការ​ហួសចិត្ត​ថា «គិត​មើល​ទៅ​ ពេលនេះ​កាកមនុស្ស ឬ​មនុស្ស​ភព​ផ្កាយ ក្លាយ​ជា​អ្វី​ហើយ Super Star មក​អង្គុយ អុក​ឡេ លក់ និង​ស្មារតី​ឡប់ៗ ចេះ​ត្រឹម​ជេរ ​និង​អួត​ក្អេងក្អាង​ដូច​ក្អាត់​ក្នុង​ក្អម មក​ឡើងចាង​ទៅកាន់​ទី​ខ្ពស់ រុញ​ឡើង​មិនកើត ក៏បង្ក​ជម្លោះ អោយ​វឹកវរ​អស់​ពេញ​ភូមិ​ស្រុក ​សុំទោស​ដែល​និយាយ​ការពិត ហើយ​សូមទោស​បងប្រុស សែម​សង្វាត ដែល​យក​រូប​បង​មិនបាន​សុំ​ការអនុញ្ញាត»។

គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​នេះ វត្តមាន​របស់​សុខា ក្នុង​វិស័យ​សិល្បៈ​រយៈពេល​ខ្លី បាន​ធ្វើ​ឲ្យ​វិស័យ​មួយ​នេះ ស្ទើរតែ​ក្រឡាប់ចា ក់​ទៅ​ហើយ ហើយក៏​ធ្វើ​ឲ្យ​អ្នក​មហាជន មានការ​ធុញទ្រាន់​នឹង​រូប​នេះ​ផងដែរ ដោយសារតែ​អូស​ហ្វេ​ស​ប៊ុ​ក​ឡើង​ក៏​ឃើញ​នាង ចូលទៅ​យូ​ធូប​ក៏​ឃើញ​នាង​ដែរ ព្រោះតែ​ការចែករំលែក​ជា​បន្តបន្ទាប់​ពី​សំណាក់​បងប្អូន​មួយចំនួន​ដែល​គាំទ្រ និង​មិន​គាំទ្រ​នោះ៕

Leave a Reply