ភ្លើ ងសញ្ញាសង្គា្រ មជិតផ្ទុះ! អាម៉េរិកបញ្ជូនយន្តហោះដ្រូន-យន្តហោះទម្លាក់គ្រា ប់-យន្តហោះបំបាំងកាយទៅសមុទ្រចិនខាងត្បូងជាបន្ទាន់កា.ងតៃវ៉ាន់ពីការឈ្លា.នពា ន(មានវីដេអូ)

(ក្រុងវ៉ាស៊ីងតោន)៖ កងកម្លាំងទ័ពអាកាសអាម៉េរិក បានចាប់ផ្តើមការហោះហើរយន្តហោះដ្រូនពាក់កណ្តាល ស្វ័យប្រវត្តិ និង យន្តហោះទម្លាក់គ្រាប់បែកធុន B-1B មកកាន់តំបន់សមុទ្រចិនខាងត្បូង ចំពេលមានការព្រួយ បារម្ភអំពីការឈ្លានពានចូលកោះតៃវ៉ាន់ , នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេសexpress។

ចំណាត់ការនេះបង្ហាញអំពីសារសំខាន់ នៃផ្លូវទឹកយុទ្ធសាស្ត្រនេះ ព្រមទាំងភាពធ្ងន់ធ្ងរ ដែលរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោនគិតអំពីអាកប្បកិរិយារបស់រដ្ឋាភិបាលចិនប៉េកាំង។
យោងតាមសារព័ត៌មានខាងលើ កងទ័ពអាកាសអាម៉េរិកបានបង្ហោះដ្រូនGlobal Hawk ចេញពីមូលដ្ឋាននៅ ជប៉ុន ដើម្បីបង្កើនវត្តមានរបស់អាម៉េរិកនៅក្នុងតំបន់។

យន្តហោះទម្លាក់គ្រាប់ B-1B របស់អាម៉េរិកហោះក្នុង បេសកកម្មលើសមុទ្រចិនខាងត្បូង នាពេលកន្លងមក។ ក្រៅពីយន្តហោះ២ប្រភេទនេះ យន្តហោះធុនបំបាំង កាយB-1Bs ក៏ត្រូវបានបង្ហោះចេញពីមូលដ្ឋានទ័ពអាម៉េរិកនៅកោះហ្កាំ និងធ្វើបេសកកម្មនៅលើសមុទ្រចិន ខាងត្បូងផងដែរ។

កាលពីខែមុនកងកម្លាំងទ័ពអាកាសប៉ាស៊ីហ្វិករបស់អាម៉េរិក បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែក២ គ្រឿង បានបំពេញបេសកកម្មនៅសមុទ្រចិនខាងត្បូង ហើយ « ចំណាត់ការដូច្នេះ បង្ហាញសមត្ថភាពរបស់ កងទ័ពអាកាសអាម៉េរិក ក្នុងការធ្វើប្រតិបត្តិការនៅកន្លែងណា ពេលណា និងស្ថានការណ៍ណាក៏បានអោយ តែច្បាប់អន្តរជាតិអនុញ្ញាត »៕ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply