ស្រលាញ់តែមិនហ៊ានសម្តែងចេញមកខាងក្រៅ! នេះជាសញ្ញាទាំង៥ ដែលបញ្ជាក់ថា Crushក៏មានចិត្តស្រលាញ់មកលើយើងវិញដែរ…

មនុស្សដែលយើងលួចស្រលាញ់ ឬហៅ Crush អាចនឹងមានច្រើននាក់នៅក្នុងចិត្ត ប៉ុន្តែនៅពេលដែលយើងលួចស្រលាញ់នរណាម្នាក់ខ្លាំងបំផុតនោះ វាធ្វើឱ្យហ៊ានលះបង់គ្រប់យ៉ាងដើម្បីគេម្នាក់នោះ។ ហើយបើដឹងថា មនុស្សដែលយើងលួចស្រលាញ់ គេក៏មានចិត្តស្រលាញ់មកលើយើងវិញដែរនោះ គឺពិតជារឿងមួយដ៏អស្ចារ្យខ្លាំងណាស់។​

ចុះធ្វើម៉េចទើបដឹង Crush ក៏មានចិត្តស្នេហាមកលើយើង បើគេជាមិនហ៊ានសម្តែងចេញមកក្រៅ។ ទាំងនេះជាសញ្ញាទាំង ៥ ដែលអាចឱ្យយើងមើលធ្លុះដល់បេះដូង Crush ទោះបីគេខំលាក់បាំងជិតយ៉ាងណាក៏ដោយ៖

១) នៅឆ្ងាយៗ តែចាំបារម្ភគ្រប់ពេល៖ ពេលនៅនឹងមុខយើងគេធ្វើព្រងើយកន្តើយ តែពេលដែលយើងជួបទុក្ខលំបាក គេតែងនៅជួយពីខាងក្រោយជានិច្ច ប្រៀបដូចជា Hero ចាំជួយសង្រ្គោះជីវិត។

២) លួចជួយយើងគ្រប់ពេល តែមិនឱ្យយើងដឹង៖ ពេលដែលឃើញយើងជួយទុក្ខព្រួយគេតែងជួយជ្រោមជ្រែងគ្រប់ពេល ជួយឈឺឆ្អាលគ្រប់រឿង តែលាក់ជិតឈឹងមិនឱ្យយើងដឹងទេ ដែលអាចហៅតាមភាសាសាមញ្ញថាជា «វីរៈបុរសលាក់មុខ»។​


៣) មាត់ខុសពីចិត្ត៖ ពេលនៅក្បែរយើងមិនដែលនិយាយល្អដាក់ ឬធ្វើទង្វើល្អដាក់ឡើយ តែនៅពីក្រោយខ្នងមានរឿងអ្វីបន្តិចក៏ដឹងដែរ Take Care ជាងនរណាៗទាំងអស់។ មាត់ខុសពីចិត្ត សម្តែងខុសពីការគិត ព្រោះខ្លាចគេដឹងរឿងពិត។


៤) ប្រច័ណ្ឌ ពេលឃើញនៅជិតអ្នកផ្សេង៖ នៅពេលឃើញយើងនិយាយ ឬនៅក្បែរអ្នកផ្សេងដូចជាស្និទ្ធស្នាលខុសធម្មតា គេតែងតែចូលមកជិតចាំលួចមើល លួចខឹង ហើយហួងហែងតែមិនសម្តែងចេញមកចំៗពេកនោះទេព្រោះខ្លាចបែកការ។ ហើយបើឃើញមានទំនាក់ទំនងជាមួយនឹងមនុស្សប្លែកមុខវិញ គឺតាមមើលមិនឱ្យឃ្លាតពីក្រសែភ្នែកតែម្តង ចង់ដឹងចង់ឮរឿងគេណាស់នៅមិនសុខក្នុងខ្លួនទេ។


៥) ព្យាយាមលាក់អាការៈ (តែលាក់មិនជិត)៖ ពិបាកណាស់នៅពេលដែលនៅជាមួយគ្នាតទល់តែពីរនាក់ ព្រោះខ្លាចអារម្មណ៍ពិតវាបង្ហាញចេញមកក្រៅឱ្យគេដឹង។ គេនឹងព្យាយាមលាក់បាំងខ្លាំងមែនទែន ប៉ុន្តែលាក់យ៉ាងណាក៏លាក់មិនជិតដែរ ព្រោះអារម្មណ៍ និងទង្វើរវាមិនអាចបញ្ជាឱ្យខុសគ្នាបានគ្រប់ពេលរហូតនោះទេ។


នៅលើលោកនេះគ្មានទេអាថ៌កំបាំង ស្រលាញ់ហើយត្រូវហ៊ានសារភាព មុនពេលអ្វីៗកន្លងផុតទៅ។ ស្នេហាមិនអាចរត់មករកអ្នកគ្រប់ពេលទេ វាចូលមកបានក៏ចេញទៅវិញបានដែរ បើអ្នកមិនចេះថែរក្សាវាឱ្យបានល្អ៕

Leave a Reply