អ្នកណាខ្លះគាំទ្រ និងស្រលាញ់ពួកគាត់ ! ខំទាំងកណ្តាលថ្ងៃក្តៅ ដើម្បីបោសសំអាតអនាម័យ បរិស្ថាន និងស្រោចទឹកដើមឈើនៅបរិវេណរមណីយដ្ឋានអង្គរដ៏អស្ចារ្យរបស់ខ្មែរ

សៀមរាប ៖​ នៅព្រឹកថ្ងៃទី១៣ នេះនៅលើគណនីហ្វេសប៊ុកផេករបស់អាជ្ញាធរជាតិអប្សរាបានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញពីសកម្មភាពរបស់ក្រុងការងារនារីៗជាច្រើននាក់កំពុងតែដុតដៃដុតជើងសម្អាតនៅក្នុងបរិវេណតំបន់អង្គររបស់ខ្មែរយើង។


យ៉ាងណាមិញចំពោះសកម្មភាពទាំងនេះបានបង្ហាញឲ្យឃើញថា អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការមើលថែរក្សាប្រាសាទដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា ដែលបានបន្សល់ទុកមកជាយូរលុងណាស់មកហើយពីសំណាក់ដូនតាខ្មែរយើងតាំងពីសម័យបុរាណកាលមក ។


ដូច្នេះកូនខ្មែរត្រូវតែនាំគ្នាថែរក្សារប្រាងប្រាសាទទាំងអស់ដែលមានវត្តមាននៅលើទឹកដីនៃប្រទេសកម្ពុជាយើងនេះឲ្យបានល្អបំផុត ដើម្បីជាការតបស្នងរំលឹកដឹងគុណដល់បុព្វបុរសខ្មែរយើងដែរលោកបានខំប្រឹងកសាងដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply