តារា​ជើង​ចាស់​ម្នាក់ ​ម្ដាយ​អាយុ​៩៥​ឆ្នាំ ឈឺ​ធ្ងន់​​ អត់​លទ្ធភាព​​ តែ​មិន​ដាច់ចិត្ត​លើកដៃ​សុំ​ជំនួយ

ព្រះសីហនុ ​៖​ ស្រប​ពេល​ដែល​មនុស្ស​ភាគ​ច្រើន ក្រីក្រ​ខ្លាំង ពិបាក​ខ្លាំង​មិន​ដឹង​ដោះស្រាយ​យ៉ាងណា ហើយ​ដាច់ចិត្ត​លើកដៃ​សុំ​ជំនួយ​ពី​សប្បុរសជន​នោះ ងាក​មក​តារា​ជើង​ចាស់​ម្នាក់​នេះ​វិញ មិនបាន​ធ្វើ​បែប​នោះ​ឡើយ បើ​ទោះ​ម្ដាយ​ខ្លួន​អាយុ​ជិត​១០០​ឆ្នាំ ឈឺ​ធ្ងន់ ហើយ​​គ្មាន​លទ្ធភាព​​យ៉ាងណាក៏ដោយ។

តារា​ជើង​ចាស់ ​អ៊ុំ សក្ក​ណា ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Um Sakkana» កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០២០ បាន​ត្រឹម​បង្ហោះ​រូប​ម្ដាយ​ខ្លួន​ជាច្រើន​សន្លឹក និង​ពោល​ពាក្យ​សម្ដែង​ក្ដី​អាណិត​ថា « អាណិត​ម្ដាយ​ខ្លោច​ចិ​ត្ដ ម្ដាយ​ខ្ញុំ​ពេលនេះ​អាយុ​95​ឆ្នាំ​ហើយ​មាន​ជំងឺ​ទៀត​មិន​ដឹង​ជួយ​អ្នក​ម្ដាយ​យ៉ាង​មិច​ទេ​??»។

ក្រោយពី​ឃើញ​ស្ថានភាព​បែបនេះ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Red Roes» ដែលជា​អ្នកសិល្បៈ​ផង​នោះ បាន​សម្ដែង​ក្ដី​អាណិត រួម​នឹង​ការ​សរសើរ​ដូច្នេះ​ថា «​អាណិត​គាត់​ណាស់​ម្តាយ​ឈឺ​ធ្ងន់​ហើយ​មិន​លើកដៃ​សុំ​ជំនួយ​ទៀត​បងប្អូន​តោះ​ជួយ​គ្នា​តិចតួច​តាម​សទ្ធា​»​។​

ទោះ​ជា​តារា​ជើង​ចាស់​ខាងលើ មិនបាន​លើកដៃ​សំពះ​សុំ​ជំនួយ​ក៏ពិតមែន តែមាន​បងប្អូន​សិល្បករ​ជា​បន្តបន្ទាប់​ចូលរួម​ជួយ​ដល់ ម្ដាយ​របស់​​​រូប​គាត់​ ផងដែរ​។ ជាក់ស្ដែង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Red Roes» បាន​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ដូច្នេះ​ថា «នាង​ខ្ញុំ​សូម​ថ្លែង​អំណរ​អរគុណ​ដល់​បងប្អូន ដែល​បាន​ជួយ​ម្តាយ​បង អ៊ុំ សក្ក​ណា ហៅ​ម៉ែ នឿន ដែល​គាត់​កំពុង​តែ​ឈឺ​ធ្ងន់»។

សប្បុរសជន ដែល​បាន​ជួយ​ម្ដាយ​​​តារា​ជើង​ចាស់​ខាងលើ​នោះ ក៏​មាន​លោក​ហេង ឡុង និង​អ្នកនាង​ច​ន ចន្ទ​លក្ខិណា​ ផងដែរ​។ ចំណែក​តារា​សម្ដែង អ៊ឹម ជីវ៉ា ក៏​ព្រម​ជួយ​ផង​ដែរ ហើយ​ត្រូវ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Red Roes»​ថា ចាំ​ចុះទៅ​ជួប​គាត់​ផ្ទះ​នៅ​ពេជ្រនិល ខេត្ត​ព្រះសីហនុ​​ជាមួយ​ខ្លួន៕

Leave a Reply