កូនតោដ៏កម្សត់!!មានរោមពណ៌ស កើតបានតែ១០ថ្ងៃ ត្រូវបានមេរបស់វាបោះបង់ចោល

កូនតោ ដែលត្រូវបានគេហៅថា “ស្ដេចស (White King)” បានកើតត្រឹមតែ ១០ថ្ងៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវបានមេរបស់វាបោះបង់ចោល ដោយសារពណ៌សម្បុររោមរបស់កូនតោនោះ ដែលមានពណ៌ស។
កូនតោពណ៌ស ដ៏គួរឱ្យស្រឡាញ់នេះ បានកើតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន វាត្រូវបានរក្សាទុកនៅឯសួនសត្វមួយ នៅក្នុងប្រទេសអេស្ប៉ាញ។ លោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Juan Luis Malpartida អ្នកគ្រប់គ្រងសួនសត្វ Mundo Park នៅអេស្ប៉ាញ ដែលស្ថិតនៅភាគខាងត្បូងក្រុងសេវីល (Seville) បានប្រាប់ថា កូនតោឈ្មោះ White King មិនមានមេដែលផ្ដល់ភាពកក់ក្ដៅ ហើយមិនមានទឹកដោះគ្រប់គ្រាន់ពីមេរបស់វាសម្រាប់បៅនោះទេ។

អ្នកគ្រប់គ្រងសួនសត្វខាងលើ បានឱ្យដឹងថា កើតបាន៣ថ្ងៃដំបូង កូនតោដ៏កម្សត់នេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនអាចបៅមេរបស់វាបានឡើយ ព្រោះមេរបស់វា ហាក់មិនខ្វាយខ្វល់ពីវាឡើយ។ ឃើញដូច្នេះ ក្រុមការងារសួនសត្វ បានទាញកូនតោពណ៌សនេះ ចេញមកក្រៅ ដើម្បីផ្ដល់បំបៅទឹកដោះ។ កាលពីថ្ងៃពុធម្សិលមិញ កូនតោសនេះ ទើបតែអាចរត់បានផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណា មេតោ មិនបានផ្ដល់ភាពស្និទ្ធស្នាលជាមួយកូនតោសនោះទេ ដូច្នេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បុគ្គលិកនៅសួនសត្វ នឹងត្រូវទទួលរ៉ាប់រងការងារក្នុងការថែទាំកូនតោដ៏កម្សត់នេះ៕ប្រភព៖ https://mytvplus.com.kh

Leave a Reply