មិនដែលដឹងសោះថា ក្រៅពីអាជីពជាអ្នកចម្រៀង សុខ រក្សា ក៏ជា….

ភ្នំពេញ៖ ក្រឡេកឃើញថា បន្ទាប់ពីតារាចម្រៀងប្រុស លោក សុខ រក្សា បានសម្រេចចិត្តចូលរោងការ ជាមួយនឹង តារាសម្ដែងស្រី អ្នកនាង កុល ដាវី រួចមក លោកហាក់ដូចជា ឃ្លាតឆ្ងាយពីវិស័យសិល្បៈ ដោយមិនមានភាពមមាញឹកដូចកាលពីមុននោះឡើយ ។

យ៉ាងណាមិញ ថ្វីត្បិតតែ តារាប្រុសរូបនេះ មិនសូវជាចេញមុខនៅលើឆាកតន្រ្តីធំៗ ឬចេញមុខក្នុងការងារសិល្បៈក្ដី តែរូបលោក នៅតែទទួលបានការគាំទ្រពីសំណាក់ហ្វេនៗ ដែលពួកគេនៅតែមានការនឹករលឹកពីសម្លេងដ៏ពីរោះ ក៏ដូចជាបទចម្រៀងដ៏ពេញនិយមរបស់លោក ដែលទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើន ថែមទៀតផង ។

ដោយឡែក ក្រៅពីអាជីពជាអ្នកចម្រៀងហើយ លោកក៏មានមុខរបរ ព្រមទាំងការងារខាងក្រៅថែមទៀត ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ ការងារដែលលោកកំពុងតែធ្វើ ក្រៅពីការងារសិល្បៈ គឺលោកក៏ជាមន្រ្តីប៉ូលីសមួយរូប ដែលកាលពីថ្មីៗនេះ លោកក៏បានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ដែលជាឯកសណ្ឋានប៉ូលីស ដ៏ស្រស់សង្ហា លេងឲ្យហ្វេនៗជាច្រើន ពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិនដឹងសោះឡើយថា លោកធ្វើការងារនេះ ពីមុនមក ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply