ប្រសិនកូវីដស្ងប់ស្ងាត់ សិស្សានុសិស្សអាចចូលរៀននៅថ្ងៃទី ១ វិច្ឆិកា ហើយសិស្សត្រូវប្រឡងចូលរៀនមុន

បន្ទាប់ពីក្រសួងអប់រំផ្អាកបិទគ្រប់ស្ថាប័នសិក្សា ទាំងរដ្ឋ និងឯកជន ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ-១៩ ពីខែកុម្ភៈមក ឥឡូវនេះក្រសួងត្រៀមបើកវិញ នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២០ ប្រសិនបើស្ថានភាពមេរោគបានស្ងប់ស្ងាត់ ។ បើគិតទៅហាក់ដូចនៅច្រើនខែដែរ ប៉ុន្តែតាមព័ត៌មានពីក្រសួងអប់រំថា សិស្សដែលត្រូវប្រឡងអាចចូលរៀនមុន ។

បណ្ឌិតសុភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានមានប្រសាសន៍ថា ក្រសួងនឹងពិចារណា និងត្រៀមបើកសាលារៀនឡើងវិញ តែមិនទាន់ច្បាស់ការណ៍នៅថ្ងៃណានៅឡើយ ប៉ុន្តែព័ត៌មានកន្លងមកថា អាចនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះនឹងបើកវិញប្រសិនបើជំងឺកូវីដ-១៩ មិនរីករាលដាលបន្តទៀត ហើយក្រសួងអាចនឹងបើកឲ្យចូលរៀនមុនគេ សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលត្រៀមប្រឡង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សភាពសិក្សា ក្រោយពីផ្អាកបង្រៀននៅតាមសាលាមក លោកគ្រូ-អ្នកគ្រូខ្លះ ត្រូវបន្ដបង្រៀនសិស្សានុសិស្ស លក្ខណៈទ្រង់ទ្រាយតូច មិនលើសពី ១០នាក់ ស្រុកខ្លះលោកគ្រូ-អ្នកគ្រូបានចុះបង្រៀននៅតាមផ្ទះ ដោយឆន្ទៈទទួលខុសត្រូវខ្ពស់ និងត្រូវធ្វើដំណើរមិនទាបជាង ១០ គីឡូម៉ែត្រ ។

ការបើកសាលាឡើងវិញ គ្រប់សាលារៀនទាំងអស់មិនអាចបង្រៀនដូចមុនបានឡើយ គឺក្នុងមួយថ្នាក់ចែកចេញជាពីរ ហើយក៏ចែកបែងចែកកាលវិភាគឡើងវិញផងដែរ ជាពិសេសឲ្យសិស្សនុសិស្សាត្រូវរក្សាគម្លាតពីគ្នា និងលាងដៃជាប្រចាំ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មាតា-បិតា ត្រូវតាមដានជាប្រចាំនូវសិស្សនុសិស្សាណាម្នាក់ពាក់ព័ន្ធជាមួយពលករ(ប្រសិនបើមាន) កុំឲ្យគាត់ទៅចម្លងសិស្សដទៃ ចម្លងមកលោកគ្រូ-អ្នកគ្រូ និងចម្លងទៅសហគមន៍ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

Leave a Reply