អណ្តើកយក្សមួយក្បាលវារឡើងកាំជណ្តើរ ដើម្បីក្រាបសំពះរូបសំណាក់ ឃើញហើយស្ទើរមិនជឿ…(មានវីដេអូ)

ថៃ៖ នេះបើយោងតាមហ្វេសប៊ុកឈ្មោះ ครูจัน ภิญโญ បានបង្ហោះវីដេអូមួយដោយយក មកផ្សព្វផ្សាយអោយអ្នកលេងបណ្តាញសង្គម ដែលផ្ទុះការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់អ្នកលេងហ៊្វេសបុកពីសកម្មភាពអណ្តើកដ៏ធំមួយក្បាលបានព្យាយាមឡើងជណ្ដើរយឺតៗទៅកាន់បរិវេណរូបសំណាក់ព្រះគ្រូ ភិឌីតអាត់ថៈកាន ឬដែលគ្រប់គ្នាស្គាល់ទូទៅថា «លោកឪមាត់ទិព្វ» អតីតចៅអធិការវត្តសួនខាន់ ខេត្ត នគរស៊ីធម្មរាជ ឬដែលភាគច្រើននាំគ្នាស្គាល់ក្នុងនាម «ទេវតាក្រុងខន»ជាពិសេសមានរូបព្រះពុទ្ធពីក្រោយថែមទៀតផង ។


យ៉ាងណាមិញមានអ្នកប្រើហ្វេសប៊ុកម្នាក់បានចូលមកបញ្ជាក់ថា អណ្ដើកធំមួយក្បាលខាងលើជា អណ្ដើកជំនាន់ចៅរបស់អណ្ដើកដែលលោកឪមាត់ទិព្វចិញ្ចឹមទុក ដោយរាល់ឆ្នាំអំឡុងខែ៤ អណ្ដើកនឹងមកមុនពិធីស្រង់ទឹកលោកឪហើយ ពេលពិធីចប់រួចរាល់ អណ្ដើកខាងលើនឹងត្រឡប់ទៅវិញតាមធម្មជាតិរបស់វា ៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖


ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖

Leave a Reply