អីយ៉ា ស្ងាត់ៗ ឆលី អាយុ៧ខែបាត់, បានទៅដល់កន្លែងធ្វើការ Daddy មើលទៅមុខញញឹមស្រស់ស្រាយ គួរឲ្យគ្រឺតដល់ហើយ

ក្រោយរៀបការ តារាចម្រៀង​ ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី បានទទួលកាដូពិសេសមួយ គឺ អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ដែលជាកូនប្រុសសំណព្វចិត្តរបស់ខ្លួន បានកើតនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កាលពីពេលកន្លងទៅ។


រឹតតែពិសេសជាងនេះទៅទៀតនោះ កូនប្រុស តារាចម្រៀងរូបនេះ មានមុខមាត់គួរឲ្យស្រឡាញ់ខ្លាំងណាស់ មិនត្រឹមតែប៉ុណ្ណោះទេ អុឹង បញ្ញាបុត្រ មានថ្ពាល់ខួច កាត់ដូចឪពុកថែមទៀតផង។


មកដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ នេះ ឆលី អាយុបាន ៧ខែហើយ មើលទៅមុខមាត់ញញឹមស្រស់ស្រាយ គួរឲ្យខ្នាញ់ដល់ហើយ។ លោក អ៊ឹង សុខលី ដែលត្រូវជាស្វាមី ឱក សុគន្ធកញ្ញា បានថតជាមួយ កូនប្រុសរបស់ខ្លួន ប៉ុន្មានសន្លឹក ពិតទាក់ទាញជាខ្លាំង។


ក្នុងនោះ គេឃើញហ្វេសប៊ុកឈ្មោះ “Oeng Panhaboth – Charlie” បានបញ្ជាក់សារខ្លីមួយថា “ថ្ងៃនេះ​ឆលីបាន7ខែហើយ…ហើយបានមកលេងDaddy ដល់កន្លែងធ្វើការតែម្តង។

Leave a Reply