ចំពេលអាមេរិកជួបវិប ត្តិ កូរ៉េខាងជើងព្រ មានកសាងទ័ពឲ្យខ្លាំងប្រឆាំ. ងអាមេរិក…លោកគីមកំពុងលេ ងក្បា លយ.ក្សហើយ

(ព្យុងយ៉ាង)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក រី សុនក្វុន (Ri Son Gwon) បានរិះ គន់គោលនយោបាយសហរដ្ឋអាមេរិក ចំពោះទីក្រុងព្យុងយ៉ាង ហើយប្រទេសមួយនេះនឹងព្យាយាមកសាងកងទ័ពដ៏ខ្លាំងក្លាបន្ថែមទៀត ដើម្បីទ ប់ ទល់ការគំរា មកំហែ.ងពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០។

ការលើកឡើងពីសំណាក់រដ្ឋមន្ត្រីការបរទេសខាងជើង បានកើតមានឡើងចំថ្ងៃខួប ០២ឆ្នាំ នៃកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង ដែលបានប្រារព្ធឡើងនៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ហើយដែលកាលណោះលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសន្យាធានាសន្តិសុខដល់កូរ៉េខាងជើង ខណៈប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន វិញបានប្តេជ្ញាលុបបំបាត់អាវុ ធនុយ ក្លេ អ៊ែរទាំងស្រុងពីឧបទ្វីបកូរ៉េ។

នៅក្នុងខួបពីរឆ្នាំនេះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលច្បាស់ពេលនេះ គឺក្តីសង្ឃឹមសម្រាប់ទំនាក់ទំនងកូរ៉េខាងជើង-អាមេរិក ដែលធ្លាប់ត្រូវបានរំពឹងថា នឹងកាន់តែប្រសើរឡើងក្រោមការចាប់អារម្មណ៍ជាសកលកាលពី ០២ឆ្នាំមុន បានប្រែទៅជាភាពអស់សង្ឃឹម ដែលត្រូវបានកំណត់ដោយការភាពខ្សោះកក្រោះអស់ន័យ។ សន្តិភាព និងវិបុលភាពនៅលើឧបទ្វីបកូរ៉េ បានរសាត់ទៅជាសុបិនដ៏អាក្រក់»៕

Leave a Reply