អុឹម ជីវ៉ាសុំទោសបងប្អូនមិត្ត Facebook ដែលខ្ញុំជួយមនុស្សខុស មួយជីវិតខ្ញុំសាងតែអំពើល្អទេជួយផ្តល់កម្លាំងទឹកចិត្តអោយខ្ញុំផង…

មុននេះបន្តិចយោងតាមគណនីរបស់លោក អុឹម ជីវ៉ា បានបង្ហោះសារៀបរាប់ពីការជួយមនុស្សខុសដែលប្រិយមិត្តបានដឹងហើយថាជានរណានោះគឺ សុខា សុខាដែលជាតារាល្បីលើបណ្តាញTikTok និងដែលថ្ងៃនេះផងដែរ សុខាបានឡាយវីដេអូនិយាយពីលោកអុឹម ជីវ៉ា ជាច្រើនផងដែរ។

ខាងក្រោមនេះគឺជាអត្ថន័យរបស់លោក អុឹម ជីវ៉ា បង្ហោះលើគណនីរបស់គាត់ផ្ទាល់ថា មួយជីវិតខ្ញុំសាងតែអំពើល្អទេ ហើយក៏មិនដែលចង់តោងឬចង់បានសុីកម្លាំងញើសឈាមឬចង់បានផលប្រយោជន៍ពីអ្នកណាមួយឡើយ ខ្ញុំជួយអ្នកណាក៏ដោយគឺជួយចេញពីចិត្តដោយភាពស្មោះត្រង់បរិសុទ្ធ មនុស្សកើតមកសំរាប់ស្លាប់ទៅវិញពេលនៅមានជីវិត កុំលោភលន់ កុំច្រនែនឈ្នានិសអ្នកដទៃ កុំបំបែកបំបាក់ កាប់សម្លា ប់អ្នកណាអោយគេឈឹចាប់ដើម្បីផលប្រយោជន៍ខ្លួនឯង ! ខ្ញុំជឿជាក់លើអំពើល្អរបស់ខ្ញុំ អំពើល្អមិនសាបសូន្យឡើយ ។

ជួយផ្តល់កម្លាំងទឹកចិត្តអោយខ្ញុំផង 😭🙏 ខ្ញុំសុំទោសគ្រប់បែបយ៉ាងដែលខ្ញុំជួយមនុស្សខុស 😭😭 ខ្ញុំសុំទោសបងប្អូនមិត្ត Facebook🙏😭😭។ សូមបងប្អូនទទួលការរាប់អានពីខ្ញុំផង ដោយក្តីគោរពស្រលាញ់អំពីខ្ញុំបាទ អុឹម ជីវ៉ា គួរបញ្ជាក់ផងដែរថា លោក អុឹម ជីវ៉ា ធ្លាប់បានជួយជ្រមជ្រៀងសុខាជាច្រើនតែចុងក្រោយ លោក អុឹម ជីវ៉ាត្រូវបានសុខាបកមកហែកហួរទៅវិញ។

Leave a Reply