លើកដំបូងក្រោយរៀបការ កុល ដាវី និង ស្វាមី ដឹកដៃគ្នាសម្តែងនៅក្នុង MV ថ្មី (មានវីដេអូ)

ថ្មីៗនេះតារាចម្រៀង សុខ រក្សា បានចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ ហើយអ្វីដែលកត់សម្គាល់សម្រាប់បទ «រាជនីបាត់ដំបង» របស់លោកមានការចូលរួមសម្តែងពី កុល ដាវី ជាភរិយា មើលទៅពិតជាស័ក្តិសមណាស់ ។ ក្នុងនោះក៏មានការលើកឡើងថា ម្យ៉ាងដែរប្តីអ្នកច្រៀង ប្រពន្ធអ្នកសម្តែងលុយមូលហើយ ។

ក្រោយខកខានចេញបទចម្រៀងជាច្រើនឆ្នាំពេលនេះតារាចម្រៀងសម្បុរស្រអែម សុខ រក្សា មានបទចម្រៀងថ្មីៗឡើងវិញហើយក្នុងបទ «រាជនីបាត់ដំបង» ដោយលោក និង កុល ដាវី ជាភរិយាបានសម្តែងរួមគ្នា ហើយនេះជាលើកដំបូងក្រោយអ្នកទាំងពីរបានរៀបការដែលបានសម្តែងរួមគ្នានៅក្នុងបទចម្រៀងខារ៉ាអូខេ ។ ងាកមក កុល ដាវី បានសម្តែងអារម្មណ៍រំភើបដោយមានឱកាសបានសម្តែងបទរបស់លោក សុខ រក្សា ជាស្វាមី ។

មានតារាវ័យក្មេងរីកដុះដាលតែ កុល ដាវី នៅតែមានទីផ្សាររីកទូលាយដោយនាងក្តោបបាននូវការសម្តែងរឿង ចម្រៀង និង ស្ប៉តពាណិជ្ជកម្មជាបន្តបន្ទាប់ ។ នាងជាតារាដែលមានសមត្ថភាពក្នុងការសម្តែង ជាពិសេសតួកាចឆ្នាស ។

ដោយសារតែការងារច្រើនទាំងក្នុងសិល្បៈ និង របរបន្ទាប់បន្សំមួយចំនួន ទើបធ្វើឱ្យ កុល ដាវី និង សុខ រក្សា ពន្យារពេលយកកូនប្រលែងលេងដូចគេ ។ ចង់ដឹងថា ការសម្តែងប្តីប្រពន្ធមួយគូនេះស័ក្តិសមកម្រិតណា តោះ! ទៅទស្សនាវីដេអូទាំងអស់គ្នា ៖


សូមទស្សនាវីដេអូទាំងអស់គ្នា ៖

Leave a Reply