តើមានមនុស្សប៉ុន្មាននាក់នៅមានបេះដូងបែបនេះ គ្រាន់តែទិញដំឡូង អា ប់លុយខ្វះ៥០០រៀលប៉ុណ្ណឹងសោះ មិននឹកស្មានថាគាត់រុញរទេះរត់តាមខ្ញុំ ជាងកន្លះគីឡូដី ដើម្បីយកលុយអា ប់ដែលខ្វះ៥០០រៀលអោយខ្ញុំវិញ

នេះ​គឺជា​សំណេរ​រៀបរាប់​របស់​ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ​​ ដោយមាន​ខ្លឹមសារ​ដូច​តទៅ​៖«បេះដូងអ្នកសៀមរាប រឿងលុយ ៥០០រៀល៖ ខ្ញុំទិញដំឡូង និងសណ្តែកដីគាត់ ហើយគាត់អា ប់លុយខ្វះអោយខ្ញុំ៥០០រៀល​

ខ្ញុំមិនដឹងក៏ដើរចេញមកជិតកន្លះគីឡូ តែមិននឹកស្មានថាគាត់រត់តាមខ្ញុំជាមួយរទេះគាត់ជាងកន្លះគីឡូគ្រាន់តែយកលុយអា ប់ដែលខ្វះ៥០០រៀលអោយខ្ញុំវិញ។ តើមានប៉ុន្មានអ្នកនៅមានបេះដូងបែបនេះ? ភាពស្មោះត្រង់ របស់ប្អូននឹងនៅជាមួយខ្ញុំរហូត»។

បន្ទាប់​ពី​បាន​ឃេីញ​បែបនេះ​ មាន​ប្រិយមិត្ត​ជាច្រើន​បាន​សម្ដែង​នូវ​ក្តី​គោរព​ និង​កោតសរសើរ​ជាខ្លាំង​ចំពោះ​ទឹកចិត្ត​ដ៏​ប្រពៃ​របស់​បងប្រុស​ជាអ្នកលក់ដូរខាងលេីនេះ​ បេីទោះបីជា​គាត់មាន​ជីវភាព​ខ្វះខាត​ រកមួយថ្ងៃចាយ​មួយថ្ងៃពិតមែន​ តែគាត់មាន​បេះដូង​ស្មោះត្រង់​ និង​មាន​សេចក្តី​ថ្លៃ​ថ្នូរ​ មិនអាច​កាត់​ថ្លៃបាននោះទេ។

Leave a Reply