ដំណឹង​ល្អ! ​ផ្លូវ​ជាតិ​លេខ​៧ ​ពី​ស្គុន​ទៅ​កំពង់​ចាម ​នឹង​ពង្រីក​ធ្វើ​ជា​ ៤​គន្លង​, បងប្អូននៅទីនោះច្បាស់ជាត្រូវប៉ាន់ហើយ!

កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តក្រចេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុ ក្ខមន្ត្រីរាជការ បុគ្គលិក និងកម្មករ និងបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលរង តំណាងឧត្ដមអភិបាល នៃគណៈអភិបាលខេត្ត មន្ត្រីរាជការ បុគ្គលិក និងកម្មករ ជុំវិញខេត្តយ៉ាងច្រើនកុះករផងដែរ។


ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​បាន​និយាយ​ថា៖ ​“ផ្លូវជាតិលេខ៧ ពីវង្វង់មូលស្គន់ ទៅ​ខេត្ត​កំពង់​ចាម​កំពុង​សិក្សា​ពង្រីកពី ពីរគន្លង​ទៅបួន​គន្លង” ។ ថ្លែងក្នុងពិធីនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសមិទ្ធផលនានាដែលក្រសួងសម្រេចបានជូនអង្គពិធីរួមមាន៖ គម្រោងសាងសង់ជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការលើកកម្ពស់គុណភាពផ្លូវជាតិសំខាន់ៗ ដើម្បីរួមចំណែកដល់ការ សម្រួលការដឹកជញ្ជូនទំនិញនិងផលិតផលរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ៕

Leave a Reply