រដ្ឋបាលរាជធានីភ្នំពេញ គ្រោងផ្លាស់ប្តូរទីតាំងចាក់សំរាមទៅស្រុកអង្គស្នួល ខេត្តកណ្តាលវិញ

ឥឡូវនេះ អាជ្ញាធររាជធានីភ្នំពេញ មានគម្រោងផ្លាស់ប្តូរទីតាំងចាក់សំរាមថ្មី ទៅនៅតាមបណ្តោយផ្លូវលេខ ៥១ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល​វិញ ។ ហើយរដ្ឋបាលរាជធានីភ្នំពេញគ្រោងរក្សាទុកទីតាំងចាក់សំរាមចាស់ ស្ថិតនៅជើងឯកក្នុងខណ្ឌដង្កោនោះ ជាកន្លែងសម្រាប់ផ្ទេរសំរាមវិញ ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១៣របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមិថុនានេះ នៅសាលារាជធានីភ្នំពេញ ៕

Leave a Reply