ពិសេសណាស់! ឥណ្ឌាចាត់ទុកកម្ពុជា ជាផ្នែកដ៏សំខាន់មួយនៃនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ខ្លួន…

លោក ណារិន្ទដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថាឥណ្ឌាចាត់ទុកកម្ពុជាគឺជាផ្នែកដ៏សំខាន់មួយនៃនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតខ្លួន (Act East Policy)។ ការបញ្ជាក់របស់នាយករដ្ឋមន្ត្រីឥណ្ឌា បានធ្វើឡើងក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្តេជ្ញាបន្តព ង្រឹង និងព ង្រីកសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៉ីជ ម្រៅថែមទៀត ដោយនាយករដ្ឋមន្ត្រីឥណ្ឌា ចាត់ទុកប្រទេសកម្ពុជា ថាជាផ្នែកដ៏សំខាន់មួយនៃនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា»។

បើតាមក្រសួងការបរទេស, ថ្នាក់ដឹកនាំទាំងពីរ ថែមទាំងបានប្តេជ្ញាបន្តព ង្រឹង សហប្រតិបត្តិការតំបន់ ក្នុងនោះរួមមានក្របខ័ណ្ឌ ASEAN-India និងមេគង្គ-គង្គា។ ពាក់ព័ន្ធនឹងសហប្រតិបត្តិការផ្នែកវប្បធម៌ និងបុរាណវិទ្យា នាយករដ្ឋមន្ត្រី ម៉ូឌី បានសម្ដែងការពេញចិត្តចំពោះការទុកចិត្តឲ្យឥណ្ឌា ធ្វើជាសហប្រធាននៃគណៈកម្មាធិការ សម្របសម្រួលអន្តរជាតិ ដើម្បីស្តារ និងអភិវឌ្ឍប្រាសាទព្រះវិហាររបស់កម្ពុជា។

គួរបញ្ជាក់ដែរថា គោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត (Act East Polocy) ធ្វើឡើងតាមរយៈវិស័យចំនួន៤ គឺការការពារសន្តិសុខមហាសមុទ្រឥណ្ឌា សមាហរ ណកម្មជាមួយអាស៊ីអាគ្នេយ៍ ការធ្វើឲ្យស៉ីជ ម្រៅនូវភាពជាដៃគូយុ ទ្ធសាស្រ្ត ជាមួយការធ្វើឲ្យមានតុល្យភាពរវាងមហាអំណាចនានា និងការគ្រ ប់គ្រងជ ម្លោះជាមួយប្រទេសចិន៕

Leave a Reply