ក្តៅហើយ! កូរ៉េខាងជើងព្រ មានសហរដ្ឋអាមេរិចប្រយ ត្នរលា យ បើនៅតែលូ កដៃចូលរឿងផ្ទៃកូរ៉េទាំងពីរនេះ(មានវីដេអូ)

ប្រទេសកូរ៉េខាងជើងបានស្តីប ន្ទោសទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍ ដោយសារតែការរិះគ ន់លើសេចក្តីសម្រេចចិត្តរបស់ខ្លួនក្នុងការកា ត់ផ្តា ច់បណ្តា ញទំនាក់ទំនងជាមួយទីក្រុងសេអ៊ូលដោយព្រ មានថា អាមេរិកកុំលូ កដៃក្នុងកិ ច្ចការអន្តរកូរ៉េប្រសិនបើខ្លួនចង់ធានាឲ្យមានការបោះឆ្នោ តប្រធានាធិបតីដោយរលូន។ នេះដោយយោងតាមការផ្សាយដោយសារព័តមាន AFP បានអោយដឹងយ៉ាងដូច្នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA, មន្ត្រីជាន់ខ្ព​ស់ក្រសួងការបរទេសកូរ៉េខាងជើងបានស្តីប ន្ទោសអាកប្បកិរិយាបោ កប្រា ស់របស់សហរដ្ឋអា​មេរិកថា “គួរឲ្យស្អ ប់ខ្ពើ ម”។លោក Kwon Jong Gun អគ្គនាយកនៃនាយកដ្ឋានកិច្ចការសហរដ្ឋអាមេរិកបាននិយាយថា ទី​ក្រុងវ៉ាស៊ីនតោនគួរតែកុំមាត់ ហើយគិតពីកិច្ចការផ្ទៃក្នុ ងរបស់ខ្លួនជាមុនសិន ប្រសិនបើខ្លួនមិនចង់ជួបរឿងអា ក្រក់និងធានាថាមានភាពងា យស្រួលនៃការបោះឆ្នោ តប្រធានាធិបតីខែវិច្ឆិកា។

ការគំ រាមគំ ហែងនេះបានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះមុនថ្ងៃគម្រប់ខួប២ឆ្នាំនៃកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តក្នុងប្រទេសសិង្ហបុរីដែលនៅទីនោះ លោក គីម ជុងអ៊ុន បានចាប់ដៃជាមួយលោក ដូណាល់ ត្រាំ ដោយក្លា យជាមេដឹកនាំកូរ៉េខាងជើងដំបូងគេដែលបានជួបជាមួយប្រធានាធិបតីកំពុងកាន់តំណែងរបស់សហរដ្ឋអាមេរិក។

ការចរចាលើក ម្មវិធីនុ យក្លេអ៊ែររបស់កូរ៉េខាងជើងត្រូវបានជា ប់គាំ ងចាប់តាំងពីការដួលរលំនៃកិច្ចប្រជុំ ត្រាំ-គីម លើកទី២នៅទីក្រុងហាណូយកាលពីឆ្នាំមុនជុំវិញអ្វីដែលក្រុងព្យុងយ៉ាងនឹងសុ​ខចិត្តលះប ង់ជាថ្នូរនឹងការបន្ធូរប ន្ថយទ ណ្ឌក ម្ម។

ទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងបានជះកំហឹ ងទៅលើទីក្រុងសេអ៊ូលជាជាងទីក្រុងវ៉ាស៊ីនតោនដោយពួកគេបានធ្វើការសាកល្បងអាវុ ធជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ចាប់តាំងពីសប្តាហ៍មុនមក ក្រុងព្យុងយ៉ាងបានបរិ ហារកូរ៉េខាងត្បូង ហើយកាលពីថ្ងៃអង្គារបានប្រកាសថា ខ្លួននឹងកា ត់ផ្តា ច់រាល់ប ណ្តាញទំនាក់ទំនងផ្លូវការជាមួយប្រទេសជិតខាងមួយនេះ។ ស្របពេលជាមួយគ្នានោះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនខ កចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចនេះ៕ សូមទស្សនាវីដេអូនៅខាងក្រោម


សូមទស្សនាវីដេអូនៅខាងក្រោម

Leave a Reply