មានន័យមែន! ពីមិត្តជម្លោះក្លាយជាស្នេហា អរគុណបងដែលចូលមកក្នុងជីវិតអូន

ជីវិតគូរនរណាម្នាក់ក៏ប្រាថ្នាចង់បាន និងប្រាថ្នាជួបមនុស្សល្អ ចូលមកក្នុងជីវិត មានទំនួលខុសត្រូវ ចេះអនុគ្រោះគ្រប់បញ្ហា ព្រមកាន់ដៃគ្នា ឆ្លងកាត់ឧបសគ្គទៅថ្ងៃមុខ ស្រលាញ់គ្នាមួយទល់មួយគ្មានថ្ងៃប្រួលប្រែល ។ ការស្រលាញ់គ្នា ត្រូវចេះយល់ចិត្តគ្នា ចេះអត់អោនឲ្យគ្នា ចេះមើលថែគ្នា តទៅ។

បើយើងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ma Rany បានឲ្យដឹងថា “ឆ្លងកាត់រឿងល្អ អាក្រក់ជាមួយគ្នា ហើយឧបសគ្គជាច្រើនរាប់មិនអស់❤️អាចឆ្លងផុតបានវាមានន័យណាស់😘សុំចូលសាច់រឿងតិចហើយអ្នកដឹងបានដឹងថាបងនឹងអូនជាអ្នកណា មកពីណា?អរគុណបងដែលចូលមកក្នុងជីវិតអូន🤭ជូរជត់ ល្វីង ផ្អែម ឈ្លោះ ត្រូវ បែក តែពួកយើងមិនដែលចោលគ្នា 🥰ស្រលាញ់មនុស្សម្នាក់មិនមែនស្រួលទេសំខាន់ចេះយល់ពីគ្នាហើយពួកយើងត្រូវមានគ្រប់យ៉ាងដូចគ្នាតែទំាងអស់នេះខ្ញុំគ្មាន😥មានត្រឹមចិត្តខ្វះគ្នាមិនបាន នឹង ជីវិតដើររួមគ្នា ទោះលំបាក អត់ ប៉ុណ្ណាបងមិនចោលអូន បងថាត្រឹមកាន់ដៃអូនរហូតគ្រប់គ្រាន់ហើយពួកយើងមិនល្អឥតខ្ចោះតែក៏មិនអោយគ្រួសារខកបំណង បច្ចុប្បន្នកាលជាក្តីសុខ ថ្ងៃមុខជួបអីក៏ត្រូវត្រៀមជួបជាមួយគ្នា អូនគ្មានអ្វីទំាងអស់តែបងតែងផ្តល់កិត្តិយសអោយអូនជានិច្ច អរគុណបង❤️ពីមិត្តជម្លោះក្លាយជាស្នេហា ហើយក៏ជា……👸🏻😘តស៊ូបានសម្រេចមែន😅 Keo Sattra🍂”។


ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន ជូនពរបងទាំងពីរឲ្យជួបតែសេចក្តីសុខ និងមានសុភមង្គល ស្រលាញ់តចាស់កោងខ្នងតរៀងទៅ៕

Leave a Reply