កម្ពុជាមានទៅអន់អី! កម្ម៉ង់ឧទ្ធម្ភាគចក្រមួយវិចខ្ចប់យ៉ាងស្អាត បោះពួយនៅតាមដងវិថីដឹកយកទៅផ្ទះ យ៉ាងសង្ហារ!

ថ្មីៗនេះ មានការភ្ញាក់ផ្អើលនឹងរូបភាពប៉ុន្មានសន្លឹកដែលបង្ហាញពីឧទ្ធម្ភាគចក្រយ៉ាងទំនើបមួយគ្រឿងបានវិចខ្ច ប់យ៉ាងស្អាតដឹកលើឡានកំពុងធ្វើដំណើរឆ្ពោះបោះពួយទៅមុខសង្ហារកា ត់តាមដងវិថីក្នុងក្រុងដែលសំបូរទៅដោយប្រជាពលរដ្ឋណែនណាន់តាន់តាប់ ។

យ៉ាងណាមិញ រូបដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនេះ ប ង្កការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែវាជាទិដ្ឋភាពដែលកម្របែបនេះ ព្រោះឧទ្ធម្ភាចក្រមិនមែនជាយាន្តជំនិះដែលមានតម្លៃធម្មតាៗដូចឡាន ឬម៉ូតូនោះឡើយ​ពោលគឺវាមានតម្លៃរាប់លានដុល្លារឯណោះ ដែលវាក៏មានអត្ថប្រយោជន៍ផងដែរគឺធ្វើដំណើរងាយស្រួលឆាប់រហ័ស ផាសុខភាព និងអង់អាចសម្រាប់អ្នកដែលមានជំនួញធំៗយកប្រើប្រាស់ជាដើម។

ជារួម អ្វីទាំងនេះអាចបញ្ជាក់អោយឃើញថានៅប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃគឺពិតជាអភិវឌ្ឍឈានទៅមុខជានិច្ច ដែលញុំាងអោយមានទិដ្ឋភាពមួយនេះបានកើតឡើងហើយនៅថ្ងៃអានាគតកម្ពុជានឹងសំបូរទៅដោយយានជំនិះបែបទំនើប មធ្យោបាយបែបឆាប់រហ័សបែបនេះកាន់តែច្រើនដូចទៅនឹងបណ្តាប្រទេសដែលអភិវឌ្ឍន៍ខ្លាំងៗ ដើម្បីជាការជួយកា ត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។ ទន្ទឹមនឹងនេះ សុូមបញ្ជាក់ថាមិនទាន់មានព័ត៌មានជាក់លាក់ថាឧទ្ធម្ភាគចក្រមួយនេះ ជាកម្មសិទ្ធរបស់សុីវិល ឬជារបស់អង្គភាពណាមួយនោះឡើយ៕ ប្រភព My Buzz

Leave a Reply